ព័ត៌មានអន្តរជាតិ ៖ បណ្តាគេហទំព័រសារព័ត៌មានពិភពលោក បានចាប់អារម្មណ៍ចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួន ស្តីពី​ កូនកោះដ៏តូចមួយ ត្រូវបានលេចខ្លួនឡើង ក្រោយពីមានករណីផ្ទុះភ្លំភ្លើងបាតសមុទ្រមួយនៅឯប្រទេសជប៉ុន ។

width=438

បន្ថែមពីលើនេះ  បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានបរទេស ​ The Associated Press បានគូសបញ្ជាក់បន្ថែមអោយដឹងថា ករណីលេចឡើងនូវវត្តមានកូនកោះដ៏តូចមួយនេះ អាចកើតឡើងទៅបាន បន្ទាប់ពីករណីគ្រោះធម្មជាតិ ផ្ទុះភ្នំភ្លើងបាតសមុទ្រ កាលពីថ្ងៃពុធកន្លងទៅនេះ។

កូនកោះដ៏តូចមួយនេះ បានលេចខ្លួនផុសត្រដែតឡើង  ដោយលយចេញពីកោះដែលបានផ្ទុះនោះ ពោលគឺ មានចម្ងាយប្រមាណ ៦២០   ម៉ាយ  ពីទីក្រុងតូក្រូ ប្រទេសជប៉ុន និងមានចម្ងាយប្រមាណជាង ២០០ ម៉ែត្រ ពីមាត់ជ្រាំងនៃប្រជុំកោះ  Nishinoshima  ប្រទេសនេះ ។យ៉ាងណាមិញ បើយោងតាមសម្តីឆ្មាំសមុទ្រប្រទេសជប៉ុន  ក៏បានអះអាងបន្ថែមអោយដឹងថា    សេចក្តីប្រកាសព្រមាន ត្រូវបានគេប្រកាសឡើង  ជាសារដាស់តឿនដល់ក្រុមទូកអ្នកនេសាទទាំងអស់ កុំអោយមានវត្តមាននៅក្បែរនោះ ព្រោះថា មានផ្សែង និងកំអែលភ្នំភ្លើងជះមកជាខ្លាំង។

width=435

ផ្ទុយទៅវិញ បើតាមការអោយដឹងពីអ្នកជំនាញ ខាងគ្រប់គ្រងគ្រោះមហន្តរាយគ្រោះរញ្ជួយដីវិញ គូសបញ្ជាក់បន្ថែមអោយដឹងថា   វាគឺជាអំណរសាទរមួយ  បើសិនណា រាល់ការផុសឡើង នូវដែនកោះថ្មីនោះ អាចធន់ទៅនឹងភាពសំណឹក  ព្រោះថា ប្រទេសជប៉ុនអាចពង្រីកនូវដែនអធិបតេយ្យភាពរបស់ខ្លួន។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ករណីផ្ទុះភ្នំភ្លើង កាលពីថ្ងៃពុធ កន្លងទៅនេះ ពិតជាបានផុសចេញនូវកូនកោះថ្មីបានយ៉ាងណានោះតាមដានទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាណា៎ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖ natureworldnews