ព័ត៌មានអន្តរជាតិ ៖ ប្រភេទសត្វសំពោច ដែលមានមុខស្រដៀងទៅនឹងតុក្តតាខ្លាឃ្មុំ ត្រូវបានគេបញ្ជាក់អោយដឹងថា ជាពូជថនិកសត្វប្រភេទថ្មី  Olinguito​ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=444

Olinguito    រស់នៅតំបន់ជួរភ្នំ នៃប្រទេស  Ecuador និង Columbia ដែលជាទីកន្លែងវាតែងសម្របខ្លួនទៅនឹងធម្មជាតិ     ក៏ដូចជា លោតផ្លោះនៅពេលយប់  ។  វាស៊ីផ្លែឈើជាអាហារ ដោយមានទម្ងន់ជិត ១ គ.ក និងប្រវែង ៣៦ ស.ម វាក៏មានកន្ទុយវែងសមល្មមផងដែរ។

width=444

យ៉ាងណាមិញ ការប្រកាសអោយដឹងថា  បានរកឃើញ  នូវពូជថនិកសត្វប្រភេទថ្មីមួយនេះត្រូវបានធ្វើឡើងកាលពីពេលកន្លងទៅ  ដោយលោក  Kristofer Helgen  ជាអ្នកអភិរក្សពូជសត្វសំពោច មកពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ ជាការពិត កាលពីពេលកន្លងទៅបន្ទាប់ពីមានការយល់ច្រឡំរវាងពូជសត្វថនិកសត្វ Olinguito  និង olingos លោក Helgen ក៏បានដឹកនាំក្រុមធ្វើការចុះសិក្សាស្រាវជ្រាវ   នៅឯអាមេរិកខាងជើង  រហូតទាល់តែទទួលបានសមិទ្ធផលអោយដឹងជាក់ថា  តាមពិតទៅពូជសត្វថនិកសត្វពីរនេះ  វាមិនដូចគ្នានោះទេ។

គួររំឭកផងដែរ បើទោះជាពូជសត្វប្រភេទថ្មី ត្រូវបានរកឃើញជារឿយៗ​ តែពូជសត្វសំពោច គឺកម្រណាស់៕

* ព័ត៌មានអន្តរជាតិផ្សេងៗទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណូលចិត្ត ៖

- រន្ធត់ ទារកតូចធ្វើការវះកាត់ ដុំសាច់ដុះនៅកញ្ជឹង ក ១៣ ស.ម បានសម្រេច- ស្រីស្អាត អ្នកមានទ្រព្យសម្បត្តិស្តុក រងការរិះគន់ យ៉ាងចាស់ដៃ ខណៈចតរថយន្តទំនើប នៅកណ្តាលទ្រូងផ្លូវ- វីដេអូ កងកម្លាំងរដ្ឋាភិបាល ប៉ះទង្គិចនឹងក្រុមបាតុករ សម្លាប់មនុស្ស ជាង ៤០០ នាក់

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ