ព័ត៌មានអន្តរជាតិ ៖ គ្រោះធម្មជាតិដ៏មានឥទ្ធិពលបានបើកការវាយប្រហាររបស់ខ្លួនមកលើប្រទេសម៉ិចសិក បណ្តាលអោយមនុស្ស ៨០ នាក់ស្លាប់បាត់បង់ជីវិត  ខណៈបានធ្វើអោយក្រុង Acapulco នៃប្រទេសមួយនេះ  ក៏កំពុងនឹងប្រឈមនឹងអំពើចោរកម្ម  ក៏ដូចជា  ក្រពើឡើងគោកតាមរយៈការជន់លិចនៃទឹកជំនន់ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

width=433

ប្រជាជននៅក្នុងក្រុង   Acapulco  រាប់ពាន់នាក់  បាននាំគ្នាវិលត្រលប់មកកាន់លំនៅដ្ឋានរបស់ខ្លួនវិញ ក្រោយពីទឹកជំនន់បានស្រក់ បន្ទាប់ពីពួកគេបានរត់រកទីទួលមានសុវត្ថិភាពកាលពីពេលកន្លងទៅ អំឡុងពេលនៃការកើតមានគ្រោះទឹកជំនន់និងគ្រោះធម្មជាតិខ្បល់ព្យុះ តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា   ក្រុមប្រជាជនមួយចំនួន  បានរកឃើញក្រពើកំណាចមួយក្បាល នៅលើគោកកណ្តាលក្រុងមួយនេះទៅវិញ (ដូចដែលមាននៅក្នុងវីដេអួខាងក្រោមនេះស្រាប់) ។

width=429

គួររំឭកផងដែរថា កាលពីចុងសប្តាហ៍កន្លងទៅ  ព្យុះកំបុតត្បូង  Manuel  បានធ្វើការវាយប្រហារដោយបានបោកបក់  មកលើឈូងសមុទ្រប្រទេសម៉ិចសិក  ខណៈមកទល់នឹងថ្ងៃច័ន្ទនេះ  ខ្បល់ព្យុះមួយផ្សេងទៀត    ដែលមានឥទ្ធិពល បានបោកបក់ សាជាថ្មីម្តងទៀតដែលបានញ៉ាំងអោយផ្នែកខ្លះ នៃប្រទេសនេះ  បានជួបនឹងគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងថែមទៀតផង៕

width=425

 

width=424

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ១៥ នាក់រងរបួស ខណៈមានការផ្ទុះឆេះ នាវាមុជទឹក នុយក្លេអ៊ែរ មួយគ្រឿង- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់ ៧០០០ គ.ក- រកឃើញ គ្រោងឆ្អឹងមនុស្ស ៥ នាក់ នៅក្នុងរថយន្ត នៅឯបាតបឹង (មានវីដេអូ)- អោយតែបានទៅរៀន ឆ្លងកាត់មហាឧបសគ្គ ដ៏គ្រោះថ្នាក់ ប្រឈមនឹងហានិភ័យ ក៏នៅតែជំនះ

ដោយ​ ៖ រិទ្ធីប្រភព ៖ ស្កាយ