ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះស្លាប់ដោយសារតែ រលកកំដៅ  ក្តៅខ្លាំង ទូទាំងប្រទេស ឥណ្ឌា បាន កើនឡើងលើស ១០០០ នាក់ ហើយ ជាមួយនឹងលក្ខ ខ័ណ្ឌ   អា កាស ធាតុ ដ៏អាក្រក់បំផុត សីតុណ្ហ ភាពកើនកំដៅដល់ទៅ ជិត ៥០ អង្សា នៅតាមតំបន់ខ្លះ ។

/

របាយការណ៍ ពីទំព័រ ប៊ីប៊ីស៊ី  អោយ  ដឹងថា ជ  នរង  គ្រោះ  ស្លាប់  ភាគច្រើន គឺមានវត្តមានមកពីរដ្ឋ Telangana និងរដ្ឋ Andhra Pradesh នាភាគ ខាងត្បូង ប្រទេស  ​ ដែលជារដ្ឋមានបញ្ហាប្រឈមខ្លាំង មានមនុស្សស្លាប់តិច បំផុត ១,១១៨ នាក់ បើចាប់ គិតតាំងពីសប្តាហ៍មុន ។ ប្រភពដដែលបន្តអោយ ដឹងថា ហោចណាស់ មនុស្ស ២៤ នាក់ បាន  ស្លាប់  ដោយសារតែរលកកំដៅក្តៅខ្លាំង នៅឯភាគខាង លិច Bengal និង Orissa ។ ទោះជាយ៉ាងណាក៏ដោយចុះ មានការលើកឡើងអោយដឹងថា លក្ខខ័ណ្ឌ សីតុណ្ហភាព នឹងធ្លាក់ចុះមួយកម្រិតនៅតាមតំបន់មួយចំនួន នាប៉ុន្មានថ្ងៃបន្ទាប់ ។

/

រដ្ឋាភិបាល បានចេញសេចក្តីប្រកាសព្រមាន អោយមន្ទីរពេទ្យ មានការយកចិត្តទុក ដាក់  អោយបាន ខ្ពស់ និងត្រៀមខ្លួន ក្នុងការទទួលយកនិងព្យាបាល  ជនរងគ្រោះ ដោយ  សារ  តែកំដៅក្តៅខ្លាំង ក្នុង នោះ​អាជ្ញាធរពាក់ព័ន្ធ ក៏បានធ្វើការណែនាំ អោយពលរដ្ឋ កុំចាកឆ្ងាយពីក្នុងផ្ទះ បើសិនជាគ្មានការចាំ បាច់ និងទទួលទានទឹកអោយបានច្រើន ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី