ទីបំផុត លទ្ធផលនៃការបោះឆ្នោត កីឡាករដែលល្អជាងគេ ប្រចាំឆ្នាំនៅអឺរ៉ុប UEFA BESTPLAYER AWARDS 2012-2013 បានចេញជាផ្លូវការហើយ ដែលកីឡាករដែលបានឈ្នះពានរង្វាន់មួយនេះ យើងមិនបាននឹកស្មានដល់ឡើយ ។
នៅក្នុងកម្មវិធី ចាប់ឆ្នោតរកពូលប្រកួត កម្មវិធី UEFA Champion League 2013-2014 ថ្មីនេះUEFA បានដាក់អោយ អ្នកកាសែតជាអ្នកបោះឆ្នោត រើសបេក្ខភាពមួយ ចេញពីបេក្ខភាពទាំង៣ ដែលមានដូចជា Messi (Barcelona), Ronaldo (Real Madrid), Ribery (Bayern Munich) ។
ក្នុង ៥៣ សំលេងឆ្នោតកីឡាករ Frank Ribery សញ្ជាតិបារាំងលេងអោយក្រុម Bayern Munichជាកីឡាករ ដែលទទួលបានសំលេងគាំទ្រច្រើនជាងគេ ដែលសរុបរហូតដល់ទៅ ៣៦ សំលេងគាំទ្រ ស៊ីដាច់កីឡាករ Messi ដែលទទួលបាន ១៤ សំលេងនិង Ronaldo ដែលទទួលបាន តែ៣ សំលេងប៉ុណ្ណោះដែល ២ សំលេងគឺបានពីអ្នកកាសែត ដែលជាប់សាច់ឈាមនិង Ronaldo ។
នេះជាលើកទីមួយហើយ ដែលកីឡាករ Ribery បានឈ្នះពានរង្វាន់នេះ ។ ប្រហែលជាលទ្ធផលBayern Munich ឈ្នះក្រុម Barcelona ៧ ទល់ ០ ក្នុងការប្រកួត Champion League ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះហើយ ដែលជួយអោយ Ribery យកឈ្នះចិត្តស្រឡាញ់ ពីកីឡាករ Messiមកអោយ Riberry ឈ្នះពានរង្វាន់នេះ ៕


ព័ត៌មានកីឡាផ្សេងៗទៀត ដែលទស្សនិកជនអាចចូលចិត្ត ៖-Jose Mourinho ៖ Rooney ជាអ្នកបង្កាត់ភ្លើង ដូចនេះ Rooney ក៏ត្រូវជាអ្នកពន្លត់ដែរ-មើលតារាបាល់ទាត់ល្បីៗ ដែលមានរាងកាយ និងសាច់ដុំមាំមួន-ទៅមើលកំពូលល្បិច ធ្វើជារបួសរបស់ កីឡាករក្រុម Barcelona-យំសស្រាក់ សស្រាំ ព្រោះកីឡាករ Barcelona ដោះអាវអោយជាកាដូ (មានវីដេអូ)
ដោយ ៖ កុសលប្រភព ៖ uefa