ភ្នំពេញ៖ បណ្តាលប្រទេសអាស៊ាន នៅថ្ងៃចន្ទនេះនឹងចាប់ផ្តើមជជែកពិភាក្សាគ្នាក្នុងការដោះស្រាយបញ្ហាជំលោះដែនសមុទ្រចិនខាងត្បូងនិងបញ្ហាប្រព័ន្ធសុវត្ថិភាពនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសមកពីក្នុងតំបន់សមាជិកអាស៊ីបូព៌ាចំនួន១០ប្រទេស នឹងពិភាក្សាគ្នាលើបញ្ហាដែនសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ ដោយមានវត្តមាន រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី Hillary Clinton និងរដ្ឋមន្ត្រីការបរទេសមកពី ១៦ប្រទេសផ្សេងទៀតរាប់បញ្ចូលទាំងប្រទេសចិន ជប៉ុន និងកូរ៉េ។
ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង នៅមានបញ្ហាអាស៊ាន គ្មានអាវុធនុយក្លេអ៊ែរមួយទៀតដែលត្រូវបានគេលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំអាស៊ាន ក្នុងទីក្រុងភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី ១៣កក្កដា ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំជាច្រើន ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៤៥ វេទិកាតំបន់អាស៊ានលើកទី១៩ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាលើកទី២, កិច្ចប្រជុំរដ្ឋមន្ត្រីបរទេសអាស៊ានជាមួយប្រទេសដៃគូ និងកិច្ចប្រជុំជាច្រើនផ្សេងទៀត នៅរាជធានីភ្នំពេញ៕
ដោយ៖ វណ្ណៈប្រភព៖ channelnewsasia