ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Barcelona លោក Luis Enrique ក៏មានការប្រែប្រួលអារម្មណ៍ខុសប្លែកពីរាល់ដងផងដែរ ក្រោយពីបានឮពាក្យសម្ដីចុងក្រោយរបស់ Messi បន្ទាប់ពី កម្មវិធី ផ្ដល់រង្វន់បាល់មាសដល់ Ronaldo ដោយកន្លងមក លោកធ្លាប់រំពឹងទុកថា កីឡាករ និង ប្រើពេលវេលាចូលនិវត្ដន៍ក្នុង Barcelona ។
លោក Luis Enrique បានសម្ដែងអារម្មណ៍ពិតប្រាប់ដល់អ្នកសារព័ត៌មានថា Barcelona ប្រសិនជាគ្មានMessi តើនិងទៅជាយ៉ាងណាវិញទៅ ស្ទើតែមិនគួរឲ្យជឿឡើយសូម្បីតែគិត ។ កន្លងមក Messi ធ្លាប់តែទទួចថានឹងប្រើពេលវេលាឲ្យគ្រប់គ្រាន់រស់នៅក្នុងទឹកដី Barcelona ហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាករក៏បានព្យាយាមបដិសេធន៍ច្រានចោល រាល់ពាក្យចរចាមរាម ជាច្រើនពាក់ព័ន្ធនិងការចាកចេញ ប៉ុន្ដែពេលនេះ ការប្រែប្រួលបែជាបង្ហាញខ្លួនឡើងត្រឹមឃ្លាចុងក្រោយ ថា គ្មានអ្នកណាម្នាក់អាចមើលឃើញពីពេលវេលា ខាងមុខបានឡើយ ដោយវាអាចនឹងធ្វើមានការប្រែប្រួលត្រឹមតែមួយយប់ នេះជាពាក្យសម្ដីរបស់ Messi ចុងក្រោយបន្ទាប់ពីកម្មវិធីប្រគលរង្វាន់។
Messi បានជាប់កុងត្រារបស់ Barcelona រហូតដល់ឆ្នាំ ២០១៩ ហើយគាត់ប្រើពេលវេលានៅក្នុងទឺកដី Nou Camp នេះតាំងតែពីឆ្នាំ ២០០៤ ហើយបានសាងគុណសម្បត្ដិឲ្យក្រុមយ៉ាងគាប់ចិត្ដ ទាំង ការប្រកួត La Liga និង Champions Leagues ។ ហើយរឿងដែលពិសេសសម្រាប់ខ្លួនគាត់នោះគឺ Messi ធ្លាប់ទទួលតំណែងជាម្ចាស់បាល់មាសដល់ទៅ ៤ ដង លើស Ronaldo ១ដង ។
បើយោងតាមការបង្ហាញរបស់ គេហទំព័របានបន្ដទៀតថា លោក Luis Enrique ក៏ទទួលរងការរិះគន់មិនអន់ដែរ ចាប់តាំងពីមានរឿងប៉ះទង្គិចគ្នាមួយ Messi ដោយមានការអាក់អន់ស្រពន់ចិត្ដ នឹង អវត្ដមានរបស់កីឡាករ មិនបានចូលរួមការហ្វឹកហាត់ ចំនួនមួយថ្ងៃបន្ទាប់ក្រុមត្រូវចាញ់ក្រោមថ្វៃជើងសត្រូវ គឺក្រុម Real Socedad ។



ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី