ព័ត៌មានបច្ចេកវិទ្យា ៖ ប្រិយមិត្តអ្នកអានសារព័ត៌មានទំព័រ Camnews ប្រាកដជាជាក់ច្បាស់ហើយថាតើ ទូរស័ព្ទដៃស្មាតហ្វូន Sony Xperia Z នឹងបង្ហាញខ្លួននៅថ្ងៃណាមួយនោះ ក្នុងខែមករានេះ។
គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅនេះ ទំព័រសារព័ត៌មានយើងខ្ញុំ បានចេញផ្សាយអត្ថបទទាក់ទិនទៅនឹង ស្មាតហ្វូន Sony Xperia Z រួចមកហើយ ពោលគឺ ក្រុមហ៊ុន Sony នឹងបង្ហាញស្មាតហ្វូន ទំនើបបំផុតយ៉ាងហោចណាស់ ១ប្រភេទ ប្រចាំឆ្នាំ ២០១៣ នៅខែក្រោយនេះ ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុន Apple និង Samsung ។

ស្មាតហ្វូន Xperia Z ត្រូវបានគេនិយាយថា បំពាក់ quad-core ប្រភេទ Qualcomm Snapdr-agon S4 Pro APQ8064 processor ល្បឿន 1.5GHz ជាមួយ Adreno 320 GPU និងមាន RAM ទំហំ 2GB ។ មានកាមេរ៉ាខាងខ្នងទំហំ ១៣ម៉េហ្គាភិចសេល និងមានកាត microSDមួយ។ ស្មាតហ្វូន Sony XperiaZ មានភ្ជាប់បណ្តាញ LTE និងដំណើរការដោយប្រព័ន្ធ Andr-oid4.1.2។
ដោយឡែក នាពេលនេះ ទំព័រសារព័ត៌មានយើងខ្ញុំ សូមនាំអារម្មណ៍់ទស្សនិកជនងាកក្រឡេកមកមើលនូវបណ្តារូបភាព ស្មាតហ្វូន Xperia Z ដែលត្រុវបានចេញផ្សាយដោយទំព័រសារព័ត៌មានxperiablog កាលពីពេលកន្លងទៅនេះ៕




ដោយ ៖ រិទ្ធីប្រភព ៖ xperiablog