បាងកក៖ យោងតាមគេហទំព័រ The Nation របស់ថៃ នៅថ្ងៃ អង្គារ ទី ១១ ខែ មិថុនា ឆ្នាំ ២០១៣នេះ បានឲ្យ ដឹងថា លោក សហវ៉ាត់ នែនណា ប្រធាននាយកដ្ឋានសិល្បៈ នៃក្រសួងវប្បធម៌ថៃ បានថ្លែងថា ដោយយល់ ឃើញប្រាសាទព្រះវិហាររបស់កម្ពុជា មានសភាពទ្រុឌទ្រោម និង មានខូចខាត ដោយសារការផ្ទុះអាវុធ ដាក់គ្នា រវាង កងទ័ពថៃ និង កម្ពុជា នាពេលកន្លងទៅនោះ ភាគីថៃ ធ្លាប់បានជួបពិភាក្សាទ្វេភាគីជាមួយ ភាគីកម្ពុជា ដើម្បី ស្នើសុំជួយជួសជុលប្រាសាទព្រះវិហារ ប៉ុន្តែភាគីកម្ពុជាធ្វើការបដិសេធ ដោយលើកហេតុផលថា ភាគីកម្ពុជា បាន ធ្វើការព្រមព្រៀង ជាមួយប្រទេសផ្សេងៗរួចហើយ ក្នុងការជួសជុលតួប្រាសាទដែលទទូលរងការទ្រុឌទ្រោម និង បាក់បែក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល