ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលប្រទេស ឥណ្ឌូនេស៊ី បានបញ្ជាអោយមានការរៀបចំ  ការ កាត់ទោស ប្រហារជីវិត ចំពោះជនជាប់ចោទ រត់ពន្ធគ្រឿងញៀនខុសច្បាប់ ២ រូប ។ សេចក្តីរាយការណ៍ដដែល បញ្ជាក់អោយដឹងថា ជនសង្ស័យទាំងពីរនាក់នោះ មាន   ឈ្មោះ  ថា  Andrew  Chan  និង  Myuran Sukumaran គឺជាមេដឹកនាំរត់ពន្ធគ្រឿងញៀន ប្រភេទ heroin  ខុសច្បាប់ Bali Nine ដែលត្រូវបាន ផ្តន្ទាទោស ប្រហារជីវិតតាំងពីឆ្នាំ ២០០៦ ។ 

/

អ្នកនាំពាក្យតំណាងអោយអគ្គរដ្ឋអាជ្ញា ប្រទេស ឥណ្ឌូនេស៊ី បញ្ជាក់   បន្ថែមអោយដឹងថា ៖ ក្រុមព្រះ រាជអាជ្ញាបានប្រាប់ព័ត៌មានផ្លូវការ អោយមានការរៀបចំ កាត់ទោសប្រហារជីវិត ប៉ុន្តែ ពុំទាន់មានការ គូសបញ្ជាក់ថ្ងៃចុងក្រោយ និងពិតប្រាកដនោះទេ ។ គួរបញ្ជាក់ថា ជន  ជាប់  ចោទដែលប្រឈមនឹង ការកាត់ទោសប្រហារជីវិតនោះ ហោចណាស់ ត្រូវទទួលបានដំណឹង   នៃ ការសម្លាប់ខ្លួនចោល ៧២ ម៉ោង មុននឹងនាំខ្លួនពួកគេទៅ ប្រហារជីវិត ។    អ្នកនាំ  ពាក្យ ការិយា ល័យ អគ្គមេធាវី លោក Tony Spontana អោយដឹងថា ការបញ្ជាអោយមានការ  រៀបចំប្រហារជីវិតខាងលើ ត្រូវបានធ្វើឡើង ដើម្បី ធានាអោយបានមន្រ្តីពាក់ព័ន្ធ​ មានការរៀបចំ និងត្រៀមខ្លួនរួចជាស្រេច អំពីតួនាទីរបស់ពួកគេ ៕

- អាន ៖ មេបងធំ រត់ពន្ធគ្រឿងញៀន ២ នាក់ បញ្ជូនទៅកាន់ដីកោះ ធ្វើការផ្តន្ទាទោស ប្រហារជីវិតហើយ

- អាន ៖ កោះមរណៈ ទីកន្លែងរន្ធត់ ទៅហើយគ្មានឱកាស បានត្រលប់មកវិញនោះទេ

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី