បន្ទាប់ពី​​​ប្រទេស​អាល់ហ្សេរី​​ និង​ប្រទេស​​ទុយ​នីស៊ី​​ បាតុកម្ម​ប្រឆាំង​ទំនិញ​ឡើងថ្លៃ​​បានផ្ទុះ​ឡើង​នៅ​ហ្ស៊ក​ដានី​កាលពីថ្ងៃទី​​​១៤ មករា កន្លង​មក ​នេះ ។ ​មនុស្សជា​ច្រើន​​រយនាក់​បាននាំគ្នា​ដើរ​ហែ​ក្បួន​​ក្នុង​ទីក្រុង​​៣​របស់ប្រទេស​​ និង​ក្នុង​​​រាជ​ធានី​​អាម៉ង់​ផងដែរ ។​#មនុស្ស​រវាង​ពី​​៣០០​ទៅ​​៤០​០​នាក់បានធ្វើ​បាតុ​កម្ម​នៅទីក្រុង​​ការ៉ាក់ ​ក្រុង​​អាម៉ង់ និងក្រុង​​អៀរ​ប៊ីដ​ ជាទីក្រុង​​មួយនៅ​ភាគខាង​ជើង​​ប្រទេស​​​ហើយ​មនុស្ស​​​២០០​នាក់ ធ្វើបាតុកម្ម​នៅ​ក្រុង​​ឌី​​បាន ភាគខាង​ត្បូង​រាជធានី ។​#នៅក្រុង​​ការ៉ាក់ភាគខាងត្បូង​​ប្រទេស​​ពួកអ្នក​​​តវ៉ា​បាន​ស្រែក​​ពាក្យ​ស្លោក​​នានា​ប្រឆាំង​នឹង​នាយក ​រដ្ឋ​មន្ត្រី​​ លោក​​សាមៀរ ​អាល់​​រ៉ា​ហ្វៃ​អុី ។ ​ពួកគេ​​ស្រែក​​​ពាក្យ​ថា «យើងតវ៉ា​​ប្រឆាំង​​នឹង​នយោ​បាយ​​របស់រដ្ឋាភិបាល ទំនិញ​ឡើង​​ថ្លៃ និង​​ពន្ធដា​​រ​ខ្ពស់​» ដែលជំរុញ​ឱ្យ​​ប្រជាជន​ហ្ស៊កដានី​​ធ្វើ​ការ​​បះបោរ ។​#ដើម្បីលុប​ចោល​​ការ​កើន​កំហឹង​​សង្គម​​​អាជ្ញា​ធរ​​ហ្ស៊កដានី​​បាន​ប្រកាស​កាលពី​​៣​ថ្ងៃ​មុន​ កាត់​បន្ថយ​​​​តំលៃ​ស្បៀង​​ជាមូលដ្ឋាន​ទាំង​ឡាយ​ និង​តំលៃ​​ប្រេង​ឥន្ធនៈ ៕