ភ្ញៀវទេសចរដែលស្រមៃចង់ទៅលេងប្រទេសម៉ាឡេស៊ី តែងប៉ងស្រមៃចង់ទៅទស្សនា ប៉មភ្លោះ Petronas ប៉ុន្តែលោកអ្នកសូមកុំភ្លេចនូវ កន្លែងកំសាន្តទេសភាពធម្មជាតិដ៏មនោរម្យមួយទៀតគឺ តំបន់ខ្ពង់រាប Cameron។
ខ្ពង់រាប Cameron លាតសន្ធឹងដល់ព្រំប្រទល់ខេត្ត Perak។ តំបន់នេះបានទាក់ទាញភ្ញៀវ ទេសចរជាច្រើន ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ ភ្ញៀវទេសចរអាចទៅលេងទឹកជ្រោះ ដើរមើលចំការតែដ៏ធំល្វឹងល្វើយ និងថតរូបលេងកំសាន្តយ៉ាងសប្បាយ។
តំបន់ខ្ពងរាបនេះត្រូវបានអភិរឌ្ឍជាតំបន់រស់នៅតាំងពីឆ្នាំ ១៩២០ ដោយអង់គ្លេស ដែល មានប្រជាជនរស់នៅប្រហែល ៣៤ ០០០នាក់ ចំរុះដោយពូជសាសន៍ ម៉ាឡេ ចិន ឥណ្ឌា និងជាតិភាគតិច៕

រូបភាព៖ ចំការតែនៅខ្ពង់រាប Cameron


រូបភាព៖ ទឹកជ្រោះ (ឆ្វេង) នៅខ្ពង់រាប Cameron និងព្រៃព្រឹក្សា (ស្តាំ)
ដោយ៖ មិនា
ប្រភព៖ touropia