ស្រីស្អាតទាំងនេះមានសំណាង ដែលកើតមកមានសម្រស់ យ៉ាងស្រស់ស្អាតតែគ្មានសំណាងបាននៅការពារសម្រស់ របស់ខ្លួនបានយូរឡើយ ពួកគេស្លាប់ទាំងនៅវ័យក្មេង ។ ខាងក្រោមនេះជាបណ្តា បវរកញ្ញាទាំងឡាយណាដែលស្លាប់ទាំងនៅ វ័យក្មេង ៖-Karol Castillo បវរកញ្ញាចក្រវាឡ ប្រទេស Peru ក្នុងវ័យ ២៣ ឆ្នាំ បានដាច់ដង្ហើមក្នុងពេលដែលនាងគេង ដោយសារជំងឺគាំងបេះដូង នៅថ្ងៃទី ១០ មេសា ២០១៣ ។/-Viktoria Lygdenova បវរកញ្ញារបស់ Siberia ស្លាប់ក្នុងវ័យ ២២ ឆ្នាំ ដោយសារជំងឺបេះដូង របស់នាងតាំងពីកំណើត នៅថ្ងៃទី ១៥ មិនា ២០១៣ ។/-Maria Susana Flores Gamez បវរកញ្ញាទេសចរណ៍ របស់ Mexico ស្លាប់ក្នុងវ័យ ២០ ឆ្នាំ ដោយសារគ្រាប់កាំភ្លើង ក្នុងការប្រយុទ្ធបាញ់តទល់គ្នា របស់ពួកសង្គមងងឹត នៅថ្ងៃទី ២៤ វិច្ឆិកា ២០១២ ។Maria ត្រូវបានគេសង្ស័យថាបានជាប់ទាក់ទងជាមួយ និង ការជួញដូរគ្រឿងញៀន តែត្រូវបានក្រុមគ្រួសាររបស់នាងបដិសេធថា ពេលនោះនាងគ្រាន់តែជាអ្នកដំណើរប៉ុណ្ណោះ ។

/-Eva Ekvall បវកញ្ញា Venezuela ហើយក៏ជាបវរកញ្ញាចក្រវាឡលេខ ៣ ឆ្នាំ ២០០១ ផងដែរនោះបានស្លាប់ក្នុងវ័យ ២៨ ឆ្នាំ នៅថ្ងៃ ១៧ ធ្នូ ២០១១ ដោយសារជំងឺមហារីកសុដន់ រ៉ាំរៃជាយូរណាស់មកហើយ ។

/-Melody Adelaide Manuel Gersbach បវរកញ្ញាអន្តរជាតិរបស់ ភីលីពីន ឆ្នាំ ២០០៩ បានស្លាប់ក្នុងវ័យ ២៤ ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរយ៉ាងខ្លោចផ្សា ក្នុងឆ្នាំ ២០១០ ៕

/

ដោយ ៖ លីលីប្រភព ៖ k14