ថ្មីៗនេះនៅឯហុងកុង យើងបានដឹងហើយថា គេបានរកឃើញរាជនីសម្រស់ មកគ្រងតំណែងបវរកញ្ញាប្រចាំហុងកុងហើយ ។ Grace Chan ដែលមានអាយុ ២២ ឆ្នាំគឺជាបវរកញ្ញាដែលបានគ្រងតំណែងបវរកញ្ញា តែថ្មីៗនេះរូបថតរបស់នាងពីអតីតកាល បានធ្វើអោយទស្សនិកជន មានការសង្ស័យជាខ្លាំង ថាសម្រស់របស់នាងពិតជាធម្មជាតិមែនដែរឬទេ?Missរូបកាលពីអតីតកាលរបស់នាង ត្រូវបានគេដឹងថា កាលពីនាងមានអាយុ ១៩ ឆ្នាំ ។ រូបនោះគេឃើញថា នាងមានមុខមាត់ញញឺមគួរអោយស្រឡាញ់ តែនាងមានសម្បុរខ្មៅ ចំណែកធ្មេញរបស់នាងជំពើស មិនសូវស្អាតដូចពេលនេះឡើយ ។ ដោយហេតុនេះហើយ ទើបទស្សនិកជនលើកយករូបនាង មកពិភាក្សាយក្លាយជាប្រធានបទ ក្តៅគគុកតែម្តង ។

Missទស្សនិកជនមួយចំនួន ក៏បាននិយាយដែរថា Grace Chan ច្បាស់ជាបានកែសម្ភស្សចំណុចខ្លះៗជាក់ជាមិនខាន តែមិនកែច្រើនដូចជាតារាកូរ៉េឡើយ ។ ចំណែកទស្សនិកជនមួយចំនួនទៀត ក៏បានបញ្ចេញមតិមកថា ទោះជាយ៉ាងណាក៏ដោយ ក៏នាង Grace Chan នៅតែជានារីម្នាក់ដ៏ស្អាតដដែលបើទោះបីជាពីមុន នាងមិនសូវស្អាតក៏ដោយ ។ ចឹងទស្សនិកជន មើលរូបថតនាងហើយចូលរួមពិចារណាទាំងអស់គ្នា ថាតើពីមុន និងពេលនេះខុសគ្នាប៉ុណ្ណា ?

width=470

 

ដោយ ៖​ លីលីប្រភព ៖ k14