កាលពីម្សិលមិញនេះ ការប្រលងបវរកញ្ញាអាមេរិចឆ្នាំ ២០១៤ វគ្គផ្តាច់ព្រ័ត្រ បានប្រព្រឹត្តិឡើងនៅឯ Atlantic រដ្ឋ New Jersey សហរដ្ឋអាមេរិច ហើយការប្រកួតផ្តាច់ព្រ័ត្រនេះ ក៏ត្រូវបានគេផ្សាយបន្តផ្ទាល់ក្នុងទូរទស្សន៍ ជាច្រើនប៉ុស្តន៍ផងដែរ ។

Theកញ្ញាដែលបានជាប់ជ័យលាភីនោះ មានឈ្មោះថា Nina Davuluri ដែលជាបេក្ខនារីមកពីទីក្រុងNew York ។ Nina គឺជាកូនកាត់ឥណ្ឌា មានអាយុ ២៤ ឆ្នាំហើយ ដែលទទួលបានជ័យជំនះជាកញ្ញាដែលស្អាតដាច់គេ ។ Nina ទទួលបានប្រាក់រង្វាន់ដល់ទៅ ៥ ម៉ឺនដុល្លារ រួមជាមួយនិងការឧបត្ថម្ភអាហារូបករណ៍ដ៏ខ្ពស់មួយផងដែរ ។ Nina បានឆក់យកបេះដូងគណៈកម្មការបាន ដោយសមត្ថភាពរាំរបាំឥណ្ឌា ជាមួយនិងគោលបំណងចង់ធ្វើជា គ្រូពេទ្យស្រីក្នុងថ្ងៃអនាគតទៀតផង ។

Theជាមួយនិងសំនួរ ចំណេះដឹងទូទៅផ្សេងទៀត Nina ឆ្លើយបានយ៉ាងល្អ ដែលធ្វើអោយទស្សនិកជននិយាយថា ជ័យលាភីនេះ ពិតជាសមនិងនាងមែន ។ គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែលមានបវរកញ្ញាកាត់ឥណ្ឌា ជាប់ជាជ័យលាភីលេខ ១ ក្នុងប្រវត្តិសាស្ត្រអាមេរិច ៕

The

 

ដោយ ៖ លីលីប្រភព ៖ k14