ថ្មីៗនេះការប្រកួត បវកញ្ញាចក្រវាឡឆ្នាំ ២០១៣ នៅកោះបាលីប្រទេស ឥណ្ឌូនេស៊ី បាននឹងកំពុងត្រៀមរៀបចំប្រកួតហើយ ចំណែកបេក្ខនារីដែលមកពី ២៥ ប្រទេសក៏មកដល់ប្រទេសឥណ្ឌូនេស៊ីអស់ដែរ តែមានរឿងមួយដ៏គួរអោយភ្ញាក់ផ្អើលបានកើតឡើង ។

/កាលពីថ្ងៃទី ៣ កញ្ញាកន្លងទៅនេះ មានអ្នកកាន់សាសនាមូស្លីម ច្រើនជាង ២០០ នាក់បានប្រមូលផ្តុំគ្នានៅមុខ អគារពាណិជ្ជកម្ម MBC Tower ដែលជាទីស្នាក់ការនៃការប្រកួតបវរកញ្ញាចក្រវាឡ ២០១៣ ។ ការប្រឆាំងតវ៉ានេះ ដឹកនាំដោយសមាគមសាសនាមូស្លីមមួយ ដែលធំជាងគេនៅក្នុងប្រទេស ។ ប៉ូលិស ៣០០ នាក់ក៏បានបញ្ជាអោយទៅការពារ នៅទីនោះដែរ​ ។នៅក្នុងបដានៃការតវាមួយ ជាភាសាឥណ្ឌូនេស៊ី បានសរសេរថា ការប្រកួតបវរកញ្ញាចក្រវាឡគឺជាការ បញ្ចេញភាពកេរខ្មាស់របស់ស្ត្រី ដែលផ្ទុយទៅនិង ច្បាប់នៃសាសនាមូស្លីម អោយស្ត្រីស្លៀកពាក់ជិតៗ ។ ខាងអ្នកតំណាងនៃសាសនាមូស្លីម បានទទូចអោយ លុបចោលការប្រកួតនេះម្តងរួចមកហើយ កាលពីសប្តាហ៍មុន តែមិនមានចំលើយឡើយ ទើបតែមកដល់ពេលនេះទើបមានការ ប្រឆាំងតវ៉ាពី អ្នកកាន់សាសនមូស្លីម ។

/គួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាសាសនា និងដើម្បីតំរូវចិត្តអ្នកកាន់សាសនាមូស្លីម អ្នករៀបចំកម្មវិធី បានដកវិញ្ញាសារប៊ីគិនីចេញ ហើយដាក់ជំនួសនូវសំលៀកបំពាក់ ប្រពៃណីអ្នកកោះបាលីវិញ តែអ្នកកាន់សាសនាមូស្លីម នៅតែមិនពេញចិត្តទៀត ៕

 

ដោយ ៖ លីលីប្រភព ៖ k14