ក្រុមដែលលេងវាយសំរុកបានល្អជាង គួរឲ្យចង់ទស្សនាជាង គឺជាក្រុមដែលពិតជាសក្តិ-សមទទួលបានជ័យជំនះ។

ពរទុយហ្គាល់ គឺជាក្រុមដែលត្រូវបានគេវាយតំលៃខ្ពស់ជាងក្នុងការប្រកួតជាមួយឆែក។ ពួកគេកំពុងមានទំរង់លេងបាល់បានយ៉ាងល្អ ទន្ទឹមពេលដែល Ronaldo ក៏កំពុងតែរកគ្រាប់ពាល់ស៊ុតបំប៉ោងសំ-ណាញ់បានយ៉ាងអស្ចារ្យផងដែរ។ ព្រោះតែដូច្នេះហើយទើបពេលប្រកួត ពរទុយហ្គាល់លេងប្រកបដោយភាពជឿជាក់ និងក្លាហានយ៉ាងខ្លាំង។ ក្នុងពេលនោះក្រុមជំរើសជាតិឆែកមានកំលាំងអន់ជាងហើយក៏គ្មានការចូលរួមពី Rosicky ផងនោះ ឆែកបានត្រឹមតែលេងទប់ និងវាយបកដោយកំលាំងខ្សោយបំផុត។

/

វីរបុរស Ronaldo

ជាក់ស្តែងឱកាសជាបន្តបន្ទាប់របស់ពរទុយហ្គាល់ក្នុងការរកគ្រាប់បាល់ មិនមានប្រសិទ្ធិភាពឡើយ។ តែពិតជាសំណាងល្អណាស់ ដោយនៅសល់ប្រហែល10 នាទីទៀតបញ្ចប់ការប្រកួត Ronaldo បានរកគ្រាប់នាំមុខបាន ដោយការតែតបាល់បញ្ចូលទីបានសំរេច ហើយនេះក៏ជាលទ្ធផលនៃការប្រកួតតែម្តង។ យកឈ្នះឆែក ពរទុយហ្គាល់មានសិទ្ធិចូលប្រកួតនៅវគ្គជំរុះបន្តទៀត៕

Video Highlight Goal CH Czech vs Portugal

លទ្ធផល៖ ឆែក-ពរទុយហ្គាល់ (0-1)រកបានគ្រាប់បាល់៖ Ronaldo 79'កីឡាករចូលប្រកួតឆែក: Cech, Selassie, Sivok, Kadlec, Limbersky,  Hubschman, Plasil, Jiracek, Darida, Pilar, Baros.ពរទុយហ្គាល់: Patricio, Pereira, Pepe, Alves, Coentrao, Meireles, Veloso, Moutinho, Nani, Postiga, Ronaldo.

ដោយ៖ សិលាប្រភព៖ 24h