ក្រោយពីមានព័ត៌មានចចាមអារាមជាច្រើនមក ទីបំផុតនៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួននៅម៉ោង 2:00 AM (ម៉ោងនៅកម្ពុជា), Motorola បានបង្ហាញខ្លួនជាផ្លូវការ Moto X ស្មាតហ្វូនគន្លឹះរបស់ក្រុមហ៊ុនទូរស័ព្ទអាមេរិច ក្រោយពីធ្លាក់ក្រោមការគ្រប់គ្រង Google កាលពីឆ្នាំ 2011។ Moto X ត្រូវបានរចនាម៉ូតថ្មីជាមួយនឹងពណ៌ជាច្រើនសំរាប់ជ្រើសរើស។ តួស្មាតហ្វូនមានរាងមូលនិង Fashion។ ជាមួយការផ្លាស់ប្តូររូបរាង, Moto X ហាក់ដូចជាមានរាងបែបយុវវ័យ និងងាយស្រួលទាក់ទាញអតិថិជន ដែលជាសុភាពនារីៗ ជាងបណ្តាផលិតផលមុនៗរបស់ Motorola។ ជាក់ស្តែងកំរិតនៃភាពធន់រឹងមាំរបស់ Moto X នៅតែត្រូវបាន Motorola គិតជាចម្បង ពេលដែលវានៅតែប្រើប្រាស់សារធាតុ Kevlar ដើម្បីការពារភាពឆ្កូតនៃសំបកខាងក្រោយ និងកញ្ចក់ Moto Magic Glassដើម្បីការពារអេក្រង់ របស់ស្មាតហ្វូន។

លក្ខណៈពិសេសៗមួយចំនួនរបស់ Moto X:
- ខ្នាតប្រវែង: 129,3 x 65,3 x 5,6 - 10,4 mm ;
- ទម្ងន់: 130 g;
- Network: HSPA+/4G LTE (មាន Version CDMA);
- អេក្រង់: 4,7 AMOLED, 720p, 316 ppi;
- CPU: Motorola X8 Mobile Computing System ជាមួយ Snapdragon S4 Pro dual core 1,7 GHz;
- GPU: Adreno 320;
- RAM: 2 GB;
- មេម៉ូរីក្នុង: 16 GB/32 GB;
- Camera ក្រោយ: Clear Pixel 10 MP + LED Flash + quay video 1080p;
- Camera មុខ: 2 MP + quay video 1080p;
- Connector: Bluetooth 4.0, Wi-Fi 802.11 a/b/g/n/ac (MIMO), GPS/GLONASS, Miracast, NFC;
- ប្រព័ន្ធប្រតិបត្តិការ: Google Android 4.2.2


ស្មាតហ្វូន Moto X នឹងធ្វើការដាក់លក់នៅចុងខែ សីហា ខាងមុខនេះ។ វានឹងត្រូវបានចែកចាយតាមរយះប្រព័ន្ធទូរស័ព្ទចល័តជាច្រើននៅអាមេរិចរួមមានៈ AT&T, T-Mobile, Sprint, Verizon និង US Cellular ជាមួយនឹងតំលៃ 199 USD (Version 16 GB) រួមជាមួយកិច្ចសន្យា 2 ឆ្នាំ គ្រប់ Network ទាំងអស់។ ដោយឡែក AT&T នឹងត្រូវទទួលបានសិទ្ធិផ្តាច់មុខចែកចាយ Version 32 GB ជាមួយនឹងតំលៃ 249 USD (ជាមួយកិច្ចសន្យាពីរឆ្នាំ)៕
ដោយ៖ សិលាប្រភព៖ TTE