នារីជាច្រើនដែលប្រាថ្នាចង់បានរូបរាងស្អាតប៉ុន្តែមិនមែនសម្រាប់ អ្នកស្រុករស់នៅអាព្រិចនោះទេ។ នៅអាព្រិចខាងលិច ក្នុងប្រទេស Mauritania ស្រីដែលគេចាត់ទុកថាជាស្រីស្អាតនោះគឺជាស្រីដែលធាត់ជាងគេបំផុតក្នុងភូមិ។មិនត្រឹមតែករណីនេះបានធ្វើឱ្យនារីចង់ធាត់នោះទេគេថែមទាំងមានបង្កើតនូវជំរំហ្វឹកហាត់ដើម្បីឱ្យនារីទៅហាត់យកទម្ងន់ទៀតផង។ លោកស្រី Mint Ely បានប្រាប់ថាក្នុងប្រទេសនេះគឺមាននូវទំលៀមទំលាប់មួយដែលនារីៗអាចជ្រើសរើសប្ដីរបស់ខ្លួនបាន ហើយដើម្បីទាក់ចិត្តប្ដីរបស់ខ្លួនគឺខ្លួនត្រូវតែធាត់ដើម្បីរក្សាបេះដូងបុរស។វាជារឿងមួយដែលមិនគួរឱ្យជឿប៉ុន្តែវាជាការពិតដែលនារីក្មេងៗ ដែលមានអាយុពី ៥ ទៅ ៩ ឆ្នាំត្រូវខំញុំាឱ្យអស់នូវអាហារចំនួន ២ គីឡូក្រាមក្នុងមួយថ្ងៃដែលអាហារទាំងនោះសុទ្ធសឹងតែជាអាហារលាយដែលបណ្ដាលឱ្យធាត់ជាលំដាប់។ ក្នុងមួយថ្ងៃនារីម្នាក់អាចទទួលកាឡូរីបានជាង២០០០ ផងដែរ ហើយអ្នកស្រី Ely បានប្រាប់ទៀតផងដែរថា មនុស្សស្រីនេះប្រទេសនេះមានអាយុត្រឹម ១៥ ឆ្នាំប៉ុន្តែអាចមើលទៅហាក់ដូចជាអាយុ ៣០ ឆ្នាំ៕



ដោយ៖ ផានិតប្រភពពី៖ K14