ជប៉ុន៖ រាជរដ្ឋាភិបាលជប៉ុន បានយល់ព្រមទិញប្រជុំកោះ នៅក្នុងសមុទ្រចិនខាងកើត នៅត្រង់តំបន់ដីកោះ ដែលមានជម្លោះជាមួយចិន កាលពីថ្ងៃពុធ សប្តាហ៍មុន។

រដ្ឋាភិបាលជប៉ុន នឹងចុះហត្ថលេខាលើកិច្ចសន្យាទិញកោះជម្លោះនោះ  ក្នុងពេលឆាប់ៗ នេះពីប្រទេសចិន  ក្នុងតំលៃ ២,០៥  កោដិ យេន  ស្មើនឹង ២៦លានដុល្លារ   ដែលមានឈ្មោះជាភាសាជប៉ុន Senkaku និងជាភាសាចិន មានឈ្មោះថា Diaoyu

គួររំលឹកផងដែរថា កោះ SenkakuDiaoyu  គឺជាកោះមួយ  ដែលគ្រប់គ្រងដោយប្រទេសជប៉ុន   តំាងពីយូរមកហើយ      តែត្រូវបានប្រទេសចិន     ធ្វើការទាមទារដណ្តើមកោះនេះពីប្រទេសជប៉ុនមកវិញ។ មូលហេតុ   ជប៉ុនយល់ព្រមទិញដីកោះ ដែលជាកម្មសិទ្ធិរបស់ខ្លួនដោយសារតែ ជប៉ុនមានការធុញទ្រាន់  ពីទីក្រុងប៉េកំាង  ប្រទេសចិន ចេះធ្វើការតែទាមទារនិងបង្កជម្លោះជាមួយនឹងជប៉ុន ជាច្រើនលើក ច្រើនសារមកហើយ។ ដូច្នេះ ជប៉ុនក៏សម្រេចចិត្តទិញដីកោះជម្លោះនេះ ពីប្រទេសចិន ដើម្បីបញ្ចប់រឿងជម្លោះដីកោះដ៏ចម្រុងចម្រាសនេះ៕

width=456

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ channelnewsasia