ព័ត៌មានអន្តរជាតិ    ៖  យោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះអោយដឹងថា មេ ម៉ាហ្វៀ (Mafia)ដែលជាឧក្រិដ្ឋជនឆ្នើម ក្នុងការរត់គេចខ្លួនរយៈពេល ១៩  ឆ្នាំមកនេះ  ជាលទ្ធផលត្រូវបានចាប់ឃាត់ខ្លួនហើយ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស   បន្ទាប់ពីមានការចេញយុទ្ធនាការកណ្តាប់ដៃដែក តាមប្រមាញ់ឧក្រិដ្ឋជនឆ្នើមរូបនេះ។

គួរបញ្ជាក់ផងដែរថា ឧក្រិដ្ឋជនឆ្នើមដែលជាមេម៉ាហ្វៀ(Mafia)រូបនេះមានឈ្មោះថា Domenico Rancadore ។  បន្ទាប់ពីបានរកគេចពីការតាមចាប់របស់ក្រុមមន្រ្តីប៉ូលីស  ក៏ដូចជា​​​  សំណាងច្បាប់ក្នុងរយៈពេល ១៩ ឆ្នាំចុងក្រោយនេះ មកទល់នឹងខណៈនេះ គាត់ត្រូវបានចាប់ឃាត់ខ្លួនហើយក្នុងវ័យ ៦៤ ឆ្នាំ។

width=458

យ៉ាងណាមិញ បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANSA អោយដឹងថាឧក្រិដ្ឋជនឆ្នើមរូបនេះ  ត្រូវបានចាប់ឃាត់ខ្លួននៅឯផ្ទះរបស់គេ  ខណៈពេលដែលមានការរួមរស់ជាមួយនឹងភរិយាជនជាតិអង់គ្លេសរបស់ខ្លួន  ហើយការចាប់ឃាត់ខ្លួននេះ អាចធ្វើទៅបានបន្ទាប់ពីមានការជួយអន្តរាគមន៍ ក៏ដូចជាស្នើពីប្រទេសអ៊ីតាលី។

គួររំឭកផងដែរថា  ឧក្រិដ្ឋជនរូបនេះ  ដែលធ្លាប់បានជួបពន្ធនាគារនៅអ៊ីតាលីរយៈពេល ៧ ឆ្នាំកាលពីពេលកន្លងទៅនោះ   ក្រោយពីបានរកឃើញថា  ធ្លាប់ប្រព្រឹត្តិបទឧក្រិដ្ឋទាក់ទិនពួកម៉ាហ្វៀ ។  Domenico ត្រូវបានរាយការណ៍អោយដឹងថា គាត់បើកសេវាកម្មទីភ្នាក់ងារធ្វើដំណើរនៅទីក្រុងឡុងដ៏៕ ... (បើសិនណា មានព័ត៌មាន Update ទំព័រយើងខ្ញុំ នឹងមានការចុះផ្សាយបន្ថែម)

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ