ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថ (អ.ហ) លើផ្ទៃ ប្រទេស បានចេញប្រតិបត្តិការឃាត់ខ្លួន ជនជាតិចិនរកស៊ីជំរិតទារ ប្រាក់តាមប្រព័ន្ធអ៊ីនធើណេតចំនួន១០នាក់  នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣នេះ នៅក្នុងផ្ទះវីឡាមួយកន្លែងជិតស្ពាន អាកាស៧មករា ក្នុងទឹកដីសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

បើតាមការបញ្ជាក់ពីកម្លាំង អ.ហ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ជនជាតិចិន២នាក់ បានព្យាយាមរត់ គេចខ្លួន ដោយលោតចុះពីលើផ្ទះបណ្តាលឲ្យ បាក់ជើងទាំងពីរនាក់ ហើយត្រូវបញ្ជូនខ្លួនទៅសង្រ្គោះនៅមន្ទីរពេទ្យ ផងដែរ។

ដោយឡែកជនជាតិ 8នាក់ផ្សេងទៀត ត្រូវបានកម្លាំង អ.ហ នាំខ្លួនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រ ទេស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ កម្លាំង អ.ហ ក៏បានឃាត់ខ្លួនជនជាតិចិន ដែលពាក់ព័ន្ធនឹងការចាប់ជំរិតតាមប្រព័ន្ធ អ៊ីនធើណេត ២៦នាក់ផងដែរ នៅក្រុងសួងខេត្តកំពង់ចាម៕

width=400

width=400

width=400

width=400

width=400

width=400

width=400

width=400

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល