អតីតប្រធានាធិបតីនីហ្សេរីយ៉ា លោក Olusegun Obasanjo បានចាកចេញពីប្រទេសកូដឌីវ័រ កាលពីល្ងាចថ្ងៃទី១០ មករា កន្លងមក ក្រោយពីធ្វើជាអាជ្ញាកណ្តាលសំដៅទំលាយភាពទាល់ច្រកផ្នែកនយោបាយនៅប្រទេសកូដឌីវ័រ រយៈពេល១ថ្ងៃ នៅពេលប្រធានាធិបតីផុតអាណត្តិរបស់ប្រទេសនេះ លោកឡូរ៉ង់ ហ្សេបាបូ នៅតែមិនព្រមបោះបង់ចោលតំណែងក្រោយពីទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុ ំទី២ ដែលរៀបចំឡើងកាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១០ កន្លងមក ។ ទោះបីជាបែបណា កិច្ចខិតខំប្រឹងប្រែងរបស់លោកត្រូវបរាជ័យ ។# លោក Olusegun Obasanjo ថ្លែងថា ប្លុកតំបន់ដែលមានប្រទេស១៥ជាសមាជិកនឹងពិចារណាពីការធ្វើអន្តរាគមន៍ដោយប្រើកំលាំងយោធា ជាជំរើសចុងក្រោយដើម្បីដកលោកហ្សេបាបូ ចេញពីតំណែង ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដើម្បីទំលាយភាពទាល់ច្រកនោះរបស់លោកត្រូវបរាជ័យ ។ លោក Olosegun បានសំដែងការគាំទ្ររបស់លោកដូចសហគមន៍អន្តរជាតិដែរ ចំពោះលោកអ៊ូអាតារា ជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសកូដឌីវ័រ ។#លោក Olusegun Obasanjo ត្រូវបានបញ្ជូនទៅកាន់ប្រទេសកូដឌីវ័រ ដោយប្រធានសហគមន៍សេដ្ឋកិច្ចបណ្តារដ្ឋអាហ្វ្រិកខាងលិច (Ecowas) លោក Goodluck Jonathan ។#ក្រោយពីការបោះឆ្នោតប្រធានាធិបតីជុំទី២ ប្រទេសកូដឌីវ័រ ជួបប្រទះវិបត្តិនយោបាយធ្ងន់ធ្ងរ ដោយសារប្រធានាធិបតីផុតអាណត្តិមិនទទួលយកលទ្ធផលនៃការបោះឆ្នោតបង្កឱ្យមានជំលោះនយោ បាយបណ្តាលឱ្យស្លាប់មនុស្សជាង២០០នាក់ ។#លោកអ៊ូអាតារ៉ា បានស្នើបង្កើតរដ្ឋាភិបាលរួបរួមមួយ ប្រសិនបើលោកហ្សេបាបូ ចាកចេញពីអំណាច ៕