ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ បានអនុញ្ញាតឲ្យប្រជាជនកូរ៉េខាង ត្បូងទាំងអស់ លើកលែងតែមនុស្សប្រាំពីរនាក់ ឲ្យចាកចេញពីរោងចក្រ គែសុង ទៅកាន់លំនៅដ្ឋានវិញ បន្ទាប់ពី មានភាពតានតឹងកើតមានឡើងក្នុងឧបទ្វីបកូរ៉េ។
ទីភ្នាក់ងារព័ត៌មាន Yonhap ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣នេះបានឲ្យដឹងថា ក្រុមកម្មករចំនួន៥០នាក់ ចុង ក្រោយ ដែលជាជនជាតិកូរ៉េខាងត្បូង មានគម្រោងថា នឹងចាកចេញពីរោងចក្រទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ កាលពីព្រឹកថ្ងៃចន្ទ កន្លងទៅនេះ ដោយឡែកមានមនុស្សចំនួនប្រាំពីរនាក់ ក្នុងចំណោមមនុស្សទាំង៥០នាក់ បន្ត ធ្វើការ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងធ្វើការតាមបន្ទាត់ ព្រំដែន ដែលមានទំនាក់ទំនងជាមួយភាគីខាងជើង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល