យល់ដឹង៖ ជីវិតរបស់មនុស្សម្នា្កក់ៗ កើតមកមានការលំបាក ស្រួល សប្បាយ កើតទុក្ខ និងការតស៊ូគ្រប់ស្ថានភាពទាំងអស់។ ទោះបីជាជីវិតខ្លះ ពោពេញទៅដោយភាពនឿយហត់ លំបាកយ៉ាងណាក្ដី ក៏មនុស្សតែងតែចង់បានអាយុ យឺនយូរដែរ។តាមការបកស្រាយថ្មីៗនេះ លោកបណ្ឌិត Michael Mosley នៃចក្រភពអង់គ្លេស បានបង្ហាញថា ដើម្បីអោយទទូលបានជីវិតស្រស់ថ្លា និងអាយុវែង មនុស្សត្រូវអនុវត្តន៍ នូវលក្ខ័ណចម្បងសំខាន់ៗបីយ៉ាង។
១. ធ្វើលំហាត់អោយបានទៀតទាត់លោកវេជ្ជបណ្ឌិត Mosley បានបញ្ចាក់ថា មនុស្សគ្រប់វ័យទាំងអស់ ត្រូវតែទទួលយកនូវការធ្វើលំហាត់ប្រាណ អោយបានទៀតទាត់។ ពោលគឺថា យ៉ាងហោចណាស់ ក៏ហាត់បា្រណអោយបាន ១៥នាទី រាល់ព្រឹក ឬល្ងាចដែរ។ ការហាត់ប្រាណ បានធ្វើអោយយើងមានអារម្មណ៍ ស្រស់ថា្ល និងស្រលះខួរក្បាលទៀតផង។ តាមការពិសោធន៏មួយ បានបង្ហាញថា បើមនុស្ស ណាធ្វើលំហាត់ប្រាណទៀតទាត់ នោះគេនឹងអាចមានអាយុ យ៉ាងហោចណាស់ក៏ ៨០ឆ្នាំដែរ។
២. របបអាហារត្រឹមត្រូវការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ភាគច្រើនគឺ ពុំសូវទទួលបាននូវរបបអាហារគ្រប់គ្រាន់ទេ។លោកបណ្ឌិត Mosey បានបង្ហាញថា ការទទូលទានអាហារគ្រប់គ្រាន់ គឺមានភាពចាំបាច់ណាស់។ លើសពីនេះទៅទៀត គឺការបរិភោគអាហារណាដែលមានជីជាតិ និងវីតាមីនគ្រប់គ្រាន់ ដូចជាសាច់ស្រស់ ត្រី បន្លែ ស៊ុត និងផ្លែឈើគ្រប់ប្រភេទ ពិតជាអាចអោយសុខភាពយើងបានរឹងមំា។


៣.គេង និងជួបវេជ្ជបណ្ឌិត អោយបានទៀតទាត់ទោះបីជាកិច្ចការមមាញឹកយ៉ាងណាក៏ដោយ យើងត្រូវតែគេងអោយបានគ្របគ្រាន់ ពោលគឺយ៉ាងហោចណាស់ អោយបាន ៦-៧ម៉ោងក្នុងមួយថ្ងៃដែរ។ ការដែលទៅជួបលោកគ្រូពេទ្យអោយបានរាល់ ៦ខែម្ដង ជាប្រការមួយដ៏ល្អបំផុត។ លោកគ្រូពេទ្យអោយ ដ្ដល់ការចាក់ថ្នាំក៏ដូចយោបល់ល្អៗ សម្រាប់សុខភាពរាងកាយ និងផ្លូវចិត្ដយើងផងដែរ៕
ដោយ៖ រក្សា ប្រភព៖ dailymail