សារព័រមានបរទេសបានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ កន្លងទៅ កប៉ាល់របស់ប្រទេសអង់គ្លេស
ដែលលិចបាត់ទាំងពីឆ្នាំ ១៩៤១ ត្រូវបានរកឃើញដោយក្រុមហ៊ុនរុករក Odyssey Marine Exploration Inc របស់អាមេរិក។
កប៉ាល់ដែលត្រូវបានរកឃើញនេះ មានឈ្មោះថា SS Gairsoppa ត្រូវបានរងការវាយ
ប្រហារពីកប៉ាលចម្បាំងរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៤១ មានផ្ទុកទៅដោយប្រាក់ចំនួន ២០០ តោន ដែលមានតម្លៃដល់ទៅ ២៤១ លានដុល្លាអាមេរិក តាមតម្លៃទីផ្សាបច្ចុប្បន្ន។
នៅក្នុងការព្រមព្រៀងរវាង រដ្ឋាភិបាលអង់គ្លេស និង ក្រុមហ៊ុនរុករកនេះ រដ្ឋាភិបាលអង់គ្លេស
នឹងយក ២០ ភាគរយនៃតម្លៃសរុបលើអ្វីដែលរកឃើញ និង ក្រុមហ៊ុនទទួលបានចំនែក
៨០ ភាគរយ។
យោងតាមអ្នកតំនាងក្រុមហ៊ុនរុករកបានឲ្យដឹងថា កប៉ាល់នេះត្រូវបានកប់លេចក្នុងជម្រៅ
៥.០០០ ម៉ែត្រ ហើយការរកឃើញលឿនជាងការប៉ាន់ស្មានទុក។ តាមការប៉ាន់ស្មានកប៉ាល់
នេះត្រូវបានគេរំពឹងថា នឹងរកឃើញនោឆ្នាំ ២០១២ ខាងមុខ៕
ដុំប្រាក់ចំនួន ២០០ តោនត្រូវបានរកឃើញក្នុងកប៉ាល់ដែលត្រូវកប់លិចកាលពី ៧០ ឆ្នាំមុន។
នេះជារូបភាពនៃក់ប៉ាល់ដឹកជញ្ចូនរបស់ប្រទេសអង់គ្លេសដែលថតមុនពេលលិច។
ជណ្តើរទៅកាន់កន្លែងផ្ទុកប្រាក់ដែលរកឃើញ នៅក្នុងកប៉ាល់។
បន្ទប់ទឹកនៅលើកប៉ាល់ដែលលិច។
សកម្មភាពរុករករបស់ក្រុមហ៊ុនដែលបានប្រើប្រាស់ឧបករណ៍ទំនើបៗសម្រាប់
មុជទឹក។
កប៉ាល់រុករករបស់ក្រុមហ៊ុន Odyssey Marine Exploration Inc ដែលទទួលបាន
៨០ ភាគរយនៃទឹកប្រាក់ចំនួន ២៤១ លានដុល្លាអាមេរិក សម្រាប់ការរកឃើញ
មួយនេះ។
(xinhua)
ដោយៈសំអាត