បន្ទាប់ពីករណី ធ្វើឃាតប្រធានាធិបតី William McKinley កាលពី​ឆ្នាំ​ ១៩០១ USSS ត្រូវបានសភាប្រគល់តួនាទីពិសេសជាផ្លូវការ ក្នុងការ​ការពារសុវត្ថិភាព​មេដឹកនាំ​របស់ប្រទេស​។

ចាប់តាំងពី​ពេលនោះមក​ ភារកិច្ចនេះ ត្រូវបានគេប្រគល់សិទ្ធិទៅតាម​ច្បាប់កំណត់របស់អាមេរិក។ ដើម្បីការពារ​ប្រធានាធិបតី និងមេដឹកនាំ​កំពូលៗរបស់ប្រទេស ក្រៅពីសមត្ថភាពប្រយុទ្ធដោយដៃទទេ ការរារាំងគ្រាប់កាំភ្លើង​ ឬភាពរហ័សហួន ក្នុងការការ​ពារ ក្រុមពិសេស USSS ក៏ត្រូវតែ​ចេះប្រើប្រាស់អាវុធគ្រប់ធុនផងដែរ។

ក្នុងករណី​ខ្លះ ក្រុម USSS  ក៏ត្រូវបាន​អនុញ្ញាតអោយ​ប្រើ អាវុធប្រភេទ HK MP5 ឬ Remington 870 ប៉ុន្ដែ ដោយសារការធ្វើឃាត​ ភាគច្រើនតែងត្រូវបានគេធ្វើឡើងយ៉ាងឆាប់រហ័ស ដូច្នេះ អាវុធ​ដែលក្រុម USSS ប្រើប្រាស់ ​ជាទូទៅ​ គឺ កាំភ្លើងខ្លីប្រភេទ SIG Sauer P229 និង FN Five-Seven។

SIG Sauer P229 ត្រូវបាន​បង្ហាញជាលើកដំបូង​ ក្នុងឆ្នាំ ១៩៩១ ដោយក្រុមហ៊ុន Schweizerische Industrie Gesellschaft ។ បច្ចុប្បន្ន ផលិតផលកាំភ្លើងខ្លីរបស់ SIG ត្រូវបាន FBI អង្គភាពប្រឆាំងការជួញដូរគ្រឿងញៀន ក្រុមសម្ងាត់ការពារប្រធានាធិបតី និងអង្គភាពមួយចំនួនរបស់​រដ្ឋាភិបាល អាមេរិកប្រើប្រាស់៕

/

SIG Sauer P229

/

SIG Sauer P229

/

FN Five-Seven

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Z