ក្លឹបបាល់ទាត់ Chelsea របស់អង់គ្លេស បានយល់ព្រមចុះកុងត្រាហើយ ក្នុងការទិញយក់កីឡាករ ថ្មីសញ្ជាតិប្រេស៊ីល ឈ្មោះ Wallace។

សូមបញ្ជាក់ថា កីឡាករវ័យ ១៨ឆ្នាំ ម្នាក់នេះ    ត្រូវលេងឲ្យចប់រដូវកាលនៃការប្រកួត   របស់ក្លឹប របស់ខ្លួនសព្វថ្ងៃសិន គឺក្លឹប Fluminense របស់ប្រេស៊ីល ទើបអាចផ្ទេរខ្លួនមកកាន់ក្លឹប Chelsea បាន។

width=467

រូបភាព៖ កីឡាករ Wallace

Wallace បានចាប់ផ្តើមប្រកួតបាល់ទាត់តាំងពីអាយុ    ១៧ ឆ្នាំ  ហើយបានលេងឲ្យក្រុមជម្រើស ជាតិប្រស៊ីលវ័យ ១៧ឆ្នាំ ឈ្នះការប្រកួតបានត្រឹមលំដាប់ទី៤ក្នុងការប្រកួត Under-17 World Cup ដែលធ្វើឡើងនៅ Mexico កាលពី ៣ខែមុន។

Wallace បាននិយាយថា មានក្លឹបបាល់ទាត់នៅអ៊ីតាលីជាច្រើនបានចាប់អារម្មណ៍រូបលោក តែ រូបលោកវិញចាប់អារម្មណ៍ទៅលើក្លឹប Chelsea ទៅវិញ។ តម្លៃខ្លួនកីឡាករនេះពុំទាន់បង្ហាញ ប្រាប់នៅឡើយ៕

ដោយ៖ តុលា ប្រភព៖ bbc