រហូតដល់ថ្ងៃទី ២៤ នេះ កងកម្លាំងរបស់ពួកប្រឆាំងនឹងរបបលោកកាដាហ្វី ដែលត្រូវបាន
ប្រទេសជាច្រើនទទួលស្គាល់ជារដ្ឋាភិបាលថ្មីតំនាងឲ្យប្រទេសលីប៊ី បាននឹងកំពុងវាយ
ដណ្ដើមយកតំបន់ Bani Walid និង Sirte ដែលជាទីតាំងចុងក្រោយរបស់លោកកាដាហ្វី។

ខាងក្រោមនេះជារូបភាពខ្លះៗ ដែលបង្ហាញពីសកម្មភាពនៃការវាយប្រហារគ្នា ដណ្តើម
យកតំបន់ពីរខាងលើ៖


កងកម្លាំងប្រឆាំងនឹងលោកកាដាហ្វីកំពុងវាយប្រហារដណ្ដើមយកតំបន់ Bani Walid ។

កងកម្លាំងប្រឆាំងនឹងលោកកាដាហ្វីកំពុងសម្រាកក្បែររថក្រោះ នាកន្លែងត្រូតពិនិត្យ។

កងកម្លាំងប្រឆាំងនឹងលោកកាដាហ្វីកំពុងធ្វើដំនើរឆ្ពោះទៅកាន់តំបន់ Sirt។

កងកម្លាំងប្រឆាំងនឹងលោកកាដាហ្វីកំពុងឲ្យចំណីរដល់សត្វអូដ្ឋ។

កងកម្លាំងប្រឆាំងនឹងលោកកាដាហ្វីកំពុងវាយដណ្តើមយកតំបន់ Bani Walid និង Sirte។
(xinhua)

ដោយៈសំអាត