យោងតាមសារព័រមានបរទេសបានឲ្យដឹងថា កាលពីថ្ងៃពុធកន្លងទៅ អាជ្ញាធរប្រទេស
ទុយនេស៊ីបានចាប់ខ្លួនលោក Baghdadi al-Mahmudi អតីតនាយករដ្ឋមន្ត្រីនៃប្រទេស
លីប៊ី ក្រោមការគ្រប់គ្រងរបស់លោក កាដាហ្វី។ មន្ត្រីរបស់ក្រសួងមហាផ្ទៃទុយនេស៊ីម្នាក់
បាននិយាយថា លោក Baghdadi al-Mahmudi និង មនុស្សពីរនាក់ទៀត ត្រូវបាន
ចាប់ខ្លួននៅព្រំប្រទល់រវាងប្រទេសលីប៊ី និង ទុយនេស៊ី។
កាលពីដើមខែមុននេះ តុលាការប្រទេសទុយនេស៊ីបានសម្រចដោះលែងលោក Baghdadi al-Mahmudi ដែលជាមន្ត្រីម្នាក់ស្និតនឹងលោកកាដាហ្វី បន្ទាប់ពីលោកត្រូវរងការចោទ
ប្រកាន់ពីបទធ្វើអន្តោប្រវេសខុសច្បាប់៕

(xinhua)
ដោយៈសំអាត