អាមេរិក៖ តាមការស្រាវជ្រាវថ្មីមួយរបស់ក្រុង វ៉ាស៊ីនតោន (Washington)​ បានអោយដឹងថា កុមារដែលចូលចិត្តនៅក្បែរសុនខ គឺសុនខអាចការពារពួកគេពីការឆ្លង​ ឬការកើតជម្ងឺផ្សេងៗមួយចំនួនដូចជា ជម្ងឺត្រចៀក ជម្ងឺផ្លូវដង្ហើម​ដែលរួមមាន ការក្អក និងផ្ដាសាយជាដើម។

width=454តាមការស្រាវជ្រាវមួយបានអោយដឹងថា ក្មេងចំនួនចំនួន​​ ៣៩៧ នាក់នៅប្រទេស​ហ្វាំងឡង់ដ៏(Finland) អាចមានសុខភាពល្អ ខណៈដែលឪពុកម្ដាយរបស់គេចូលចិត្តអោយទារករបស់គេនៅជិតសត្វសុនខរបស់ពួកគេ។ width=455

គួររំលឹកផងដែរថា សត្វសុនខវាមានរោមទន់​ នឹងទឹកមាត់របស់វាមានសារធាតុម្យ៉ាងដែលអាចជួយការពារប្រព័ន្ទភាពស៊ាំរបស់ក្មេងក្នុងទប់ស្កាត់នូវការឆ្ងង ឬការកើតនូវជម្ងឺមួយចំនួនដូចជាផ្លួវដង្ហើម រូមមាន​ការក្អក ផ្ដាសាយ ឬគ្រុនក្ដៅជាដើម។ នេះបើតាមការបកស្រាយ​របស់អ្នកជំនាញសុខភាពនៃមន្ទីពេទ្យប្រទេស Finland​ ។

ដោយ៖​​ សារិនប្រភព៖ .channelnewsasia