ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសhuffingtonpost     ដែលទើបតែបានចេញកាលពីម្សិលមិញនេះ  គូស្នេហ៍មួយគូត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន    និង ចោទប្រកាន់  បន្ទាប់ពីបានរកអោយឃើញថា ពួកគេទាំងពីរនាក់   បានបែកគំនិតនាំគ្នាទៅធ្វើរឿងអាសអាភាស   ( សិច ) នៅក្នុងវិទ្យាល័យមួយកន្លែង នាឆ្នេរសមុទ្រ Daytona រដ្ឋ Florida សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល   ក៏បានបញ្ជាក់អត្ថសញ្ញាណគូស្នេហ៍មួយគូនោះផងដែរ ពោលគឺ ទាំងពីរនាក់មានឈ្មោះ Vincent Ewell វ័យ ១៨ ឆ្នាំ និងនាង Lindsay  Lo-ngbottom វ័យ ១៩ ឆ្នាំ។

width=443

ដោយឡែក បើតាមការដកស្រង់សម្តី ជនជាប់ចោទផ្ទាល់នាង  Longbottom  អោយដឹងថាពួកគេទាំងពីរនាក់ បានលួចចូលទៅក្នុងវិទ្យាល័យមួយនោះ ដើម្បីបើកយុទ្ធនាការសង្គ្រាមសឹករួមគ្នា ក្រោយពីមិត្តប្រុសរបស់ខ្លួន មិនដឹងថា​ ត្រូវទៅទីណានោះទេ។

គួររំឭកផងដែរថា    ពួកគេទាំងពីរនាក់ត្រូវបានចាប់ឃាត់ខ្លួនហើយ  មកទល់នឹងខណៈនេះដោយប្រឈមមុខនឹងការចោទប្រកាន់  និងការផ្តន្ទាទោស  ក៏ដូចជា ផាកពិន័យទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ចងចាំ ៖ ដាច់ខាត មិនត្រូវយកតម្រាប់តាម  ព្រោះជាទង្វើមួយដែលសង្គមស្អប់ខ្ពើម និងមិនដែលទទួលស្គាល់៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ huffingtonpost