ភ្នំពេញ ៖ រថយន្តមួយគ្រឿង ដឹកធ្ងន់ពេកបាន ប្រឹងបើកឡើង ចំណោតស្ពាន អាកាសក្បាល ថ្នល់ ជិតបាន ពាក់កណ្តាលស្ពានទៅហើយ រថយន្តក៏រអិល ថយក្រោយ មកបុករះ របាំងថ្មពុះទ្រូងផ្លូវបាក់ អស់ចំនួន៧កង់ ខ្ទាតរាយប៉ាយពេញផ្លូវ រថយន្តគរពីលើ របាំងថ្មទៅមុខមិនរួចទៅ ក្រោយមិនរួច កាលពីវេលាម៉ោង ១២ និង ១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដាឆ្នាំ ២០១៣ នៅចំណុចគល់ ស្ពានអាកាសក្បាល ថ្នល់ពីខាងត្បូង តាមផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។       

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន ដែលយាមនៅគោល ដៅស្ពានអាកាសនេះ បានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់នេះ គឺរូបគាត់បានឃើញ រថយន្តហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A 2685 បើកបរដោយបុរសម្នាក់ វ័យជាង ៣០ ឆ្នាំ ។ បើកបរតាមបណ្តោយ ផ្លូវជាតិលេខ ២ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចចំណោតឡើងស្ពានអាកាសនោះ រថយន្តបង្កហេតុ បានបន្ថែមល្បឿន រហូតបានជិត ពាក់កណ្តាលស្ពាន ស្រាប់ តែរថយន្តរអិលចុះក្រោមវិញ ធ្វើឲ្យអ្នកបើកបរ រថយន្តភ័យ ស្លន់ស្លោលោតចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោសភ្លាមៗ។ ចំណែករថយន្តបាន រអិលធ្លាក់ថយក្រោយ ទៅបុករះរបាំងថ្មចែកត្រូវបាក់អស់ ៧ កង់ ខ្ទេចខ្ទីរាយប៉ាយពេញផ្លូវ ជាពិសេសរថយន្តបង្កបានគាបជាប់ នឹង របាំងថ្មទៅមុខ មិនរួចទៅក្រោយមិនរួច ។       

សមត្ថកិច្ចនគរបាល មូលដ្ឋានបានបញ្ជាក់ថា រថយន្តបង្កហេតុត្រូវបាននគរបាលជំនាញចុះមកអន្តរាគមន៍ ធ្វើការវាស់វែង និងបានអូសយកទៅរក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍ ជើង គោករាជធានីភ្នំពេញរង់ចាំដោះ ស្រាយតាមផ្លូវច្បាប់ ។ គ្រោះថ្នាក់នេះបង្កឡើងដោយ សារ រថយន្តបង្កដឹកធ្ងន់ ហើយបើកឡើងចំណោត មិនរួច ទោះបណ្តាលឲ្យបុករះរបាំងថ្មបែបនេះ ៕

width=500

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល