សត្វខ្លា​រខិន​​មាឌ​​ធំមួយក្បាល​​កំរោល​ចូល​ដេញ​​​ត្របាក់ខាំ​​មនុស្ស​ទាំងឡាយ​​ដែល​កំពុង​ធ្វើ​ដំណើរនៅ​​ តាមផ្លូវ​មួយក្នុងតំបន់ Karad នៃ​ទីក្រុង Maharashtra ប្រទេស​ឥណ្ឌា ។ ខ្លារខិន​​នេះ​រួចពីសួន​សត្វ​​មួយក្នុងទីក្រុង Maharashtra ហើយ​កំរោល​ចូលដេញត្របាក់​​ខាំ​មនុស្ស​​បណ្តាល​ឱ្យ​​របួស​ច្រើននាក់ ។ ប៉ុន្តែ​វា​ត្រូវ​​បាន​បាញ់​​សំលាប់ដោយ​​ប៉ូលិសម្នាក់​​នៅពេល​វា​វាយ​ប្រហារខាំ​​​បុរស​​ម្នាក់ ៕