កាលពីពេលថ្មីៗកន្លងទៅនេះ យើងទាំងអស់គ្នាបានឃើញរួចមកហើយនូវ រូបភាពចចាមអារាមពីរសន្លឹករបស់ Nokia Lumia 928 Version ពណ៌ ខ្មៅ សំរាប់ប្រព័ន្ធទូរស័ព្ទចល័ត Verizon (អាមេរិច)ប៉ុន្តែយើងបានឃើញតែផ្នែកខាងមុខ និងខាងក្រោយប៉ុណ្ណោះ។ រហូតមកដល់ថ្ងៃម្សិលមិញ គណនីtwitter @Evleaks បានបន្តបង្ហោះបន្ថែម នូវរូបភាពមួយ ដែលមានគ្រប់ជ្រុងទាំងអស់នៃ Lumia 928Version ពណ៌ ស។

/

រូបភាពចចាមអារាម Lumia 928 Version ពណ៌ ស

តាមរយះរូបភាពនេះ អាចឲ្យយើងឃើញថា ផ្នែកគែមៗនៃឧបករណ៍នេះ មានលក្ខណៈ ជ្រុងៗជាង Lumia 920 ។ ផ្នែកខាងមុខមានពណ៌ខ្មៅទាំងអស់ ដោយឡែកផ្នែកខាងក្រោយមានពណ៌ ស រួមជាមួយ កាមេរ៉ាមានសរសេរអក្សរ PureView និង Carl Zeiss (មិនមានអក្សរ Nokia ដូចនៅលើ Lumia 920 ឡើយ)។ ចំណែក Speaker ក្រៅ ត្រូវបានបំពាក់នៅផ្នែកខាងក្រោយនៃឧបករណ៍ គឺមិនដាក់នូវផ្នែកខាងក្រោមដូចនៅលើ Lumia 920 ទេ។

/

រូបភាពចចាមអារាម Lumia 928 Version ពណ៌ ខ្មៅ ដែលលេចចេញកាលពីពេលមុន

ចុចត្រង់នេះ!!! ដើម្បីអាននូវព័ត៌មានចចាមអារាម (រូបភាព និងរូបសណ្ឋាន Hardware) របស់ Lumia 928 កាលពីពេលមុន។

បច្ចុប្បន្ន នៅមិនទាន់ដឹងពីថ្ងៃនៃការបង្ហាញខ្លួនជាផ្លូវការរបស់ស្មាតហ្វូននេះ នៅឡើយទេ៕

ដោយ៖ សិលាប្រភព៖ TTE