ការរិះគន់តាមប្រពន្ធបណ្ដាញសង្គម facebook កំពុងតែរាលដាលជាលំដាប់នៅប្រទេសវៀតណាមយើងសង្កេតឃើញថាវាបានរីករាលជាលំដាប់ក្រោយពីមាននារីម្នាក់ដែលបានទៅជំទែងថតរូបនៅផ្នូរខ្មោចរួចយកមកបង្ហោះលើ facebook ដែលនេះបានក្លាយជាប្រតិកម្មទូទៅមួយ។ហើយកាលពីម្សិលមិញនេះមានការផ្ទុះឡើងនូវការរិះគន់មួយដ៏ធំក្រោយពេលដែលនារីម្នាក់បានបង្ហោះរូបភាពរបស់ខ្លួនដេកញញឹមជាមួយក្រដាស់ប្រាក់ ៥ សែនដុង រាយពេញលើខ្លួនហើយមានទូរសព្ទទំនើបៗ ថ្លៃៗ ៣ គ្រឿង ក្នុងនោះមានទូរសព្ទម៉ាក Vertu មួយគ្រឿងផងដែរ។រូបភាពនេះត្រូវបានមហាជនដែលប្រើប្រាស់ facebook នៅវៀតណាមវាយតម្លៃថាមិនសមរម្យទាល់តែសោះ ដែលមកបង្ហាញទ្រព្យសម្បត្តិបែបបញ្ឈឺអ្នកដទៃបែបនេះ ហើយក៏បានក្លាយជាប្រធានបទមួយដ៏ក្ដៅគគុកលើបណ្ដាញសង្គម facebook របស់អ្នកប្រើប្រាស់វៀតណាម៕

ដោយ៖ ផានិតប្រភពពី៖ K14