ខ្សែរការពាររបស់ Manchester United កីឡាករ Chris Smalling ទទួលស្គាល់ថារូបគេបានគុំគួនទៅលើក្រុម Manchester City ហើយចង់ធ្វើការសង្សឹកអោយចាស់ដៃបើសិនជាអាច ។ក្រុម Manutd ត្រូវជួបជាមួយ Chelsea ក្នុងវគ្គ ៨ ក្រុមចុងក្រោយក្នុងការប្រកួត FA Cup នៅយប់នេះដែលមាន Manchester City រង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់រួចទៅហើយ ។
Smalling នៅតែចង់ចាំកាលពីឆ្នាំមុនដែលខែ ឧសភាដែលជាពេលក្រុម Manchester Unitedខកចិត្តជាខ្លាំងព្រោះតែ Manchester City ដណ្តើមយកពានរង្វាន់ Premier League របស់ខ្លួនដែលសឹងតែធ្លាក់មកដល់ដៃទៅហើយតែត្រូវបាត់ទៅវិញ ។ Smalling បន្តថា មុននឹងបានជួបជាមួយ Manchester City ពួកគេត្រូវយកឈ្នះ Chelsea សិនដែលមិនមែនជាការងាយស្រួលនោះទេ ។ Smalling បន្ថែមចុងក្រោយថាក្រុម Manutd នឹងយកពានរង្វាន់ Premier League បានហើយបើសិនជាអាចទំលាក់ Manchester City ចេញពី FA Cup ទៀតនោះការសងសឹករបស់គេពិតជាផ្អែមត្រជាក់ចិត្តណាស់ ៕
ដោយ ៖ កុសលប្រភព ៖ skysports