ក្រសួងសុវត្ថិភាពសាធារណៈរាយការណ៍ថា អ្នកទោស១១នាក់ បានត្រូវស្លាប់ក្នុងការវាយតប់កាប់ចាក់គ្នានៅពន្ធនាគារមួយនៃរដ្ឋ Durango ប្រទេសម៉ិចស៊ិក ។ តាមសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយក្រសួងនេះថា អ្នកទោសដែលត្រូវស្លាប់ហាក់ដូចជាដោយសារការចាក់ ឬកាប់ ប៉ុន្តែរដ្ឋអាជ្ញាមិនទាន់កំណត់ពីមូលហេតុផ្លូវការនៃការស្លាប់នេះនៅឡើយទេ ។#ហេតុការណ៍កាប់ចាក់វាយតប់គ្នាក្នុងពន្ធនាគារនោះកើតឡើងកាលពីយប់ថ្ងៃទី១១ មករា កន្លងមក នៅពន្ធនាគារមួយដាក់អ្នកទោសយ៉ាងណែនណាន់តាន់តាប់ ប៉ុន្តែគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ ពេលនេះរដ្ឋអាជ្ញារដ្ឋ Durango កំពុងធ្វើការស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យមានការវាយតប់គ្នានោះ ៕