ក្រុមអ្នកវិទ្យាសាស្រ្ដរបស់ NASA បានរកឃើញភព១មានព្រះអាទិត្យ២ដូចទៅ
នឹងស្រុកកំណើតរបស់ Luke Skywalker ក្នុងខ្សែភាពយន្ដ វិទ្យាសាស្រ្ដប្រឌិត
Star Wars។

Kepler-16b មានទំហំស្មើនឹងភពព្រះសៅរ៍ ហើយវាមានចម្ងាយពីផែនដីប្រមាណជា២០០
ឆ្នាំពន្លឺ។


Kepler-16b មានទំហំស្មើនឹងភពព្រះសៅរ៍។

វាជាភព circumbinary ដែលវិលជុំវិញផ្កាយ២ដួងរបស់វា។ Kepler-16b ត្រូវបានរកឃើញ
ដោយសារ telescope នៃយានអាវកាស Kepler របស់ NASA ដែលវាអាចមើលឃើញកម្រិត
ភ្លឺនៃផ្កាយចំនួន១៥៥.០០០ដួងក្នុងលំហអាកាស។


Tatooine ក្នុងខ្សែភាពយន្ដ Star Wars។

ទោះជាយ៉ាងណាក៏ដោយ មានចំនុចខុសគ្នារវាង Kepler-16b និង Tatooine ក្នុងភាពយន្ដ
Star Wars ព្រោះថា Tatooine គឺជាភពក្ដៅនិងមានសមុទ្រខ្សាច់ ចំណែកនៅលើផ្ទៃលើរបស់
Kepler-16b គឺមានរដូវរងាក្នុងរយៈពេលវែងជាមួយនឹងកំដៅពី៧៣ទៅ១០១អង្សាសេ។


Kepler-16b
ដោយ សូរីយ៉ា