ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស  ដឹមីរ័រ កាលពីវេលាព្រឹកមិញ ប៉ុន្មានម៉ោងមុននេះបន្តិច បានចេញផ្សាយអត្ថបទអោយដឹងថា ក្រុមមនុស្សដែលជាពលរដ្ឋមានសមាជិកដល់ទៅ ២ ម៉ឺននាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីក្រុង  ប្រទេសអាល្លឺម៉ង់   ក្រោយពីអាជ្ញាធរប្រទេសនេះ  បានរកឃើញនូវគ្រាប់បែកយក្សមិនទាន់ផ្ទុះ  បន្សល់ទុកពីសម័យសង្គ្រាមលោកលើកទី ២ ។

width=450

ប្រភពសារព័ត៌មានដដែលបន្ថែមថា គ្រាប់បែកយក្សមិនទាន់ផ្ទុះ បន្សល់ទុកពីសម័យសង្គ្រាមលោកលើកទី     ២  មួយនេះ  ត្រូវបានគេរកឃើញនៅក្នុងក្រុង  Dortmund  ប្រទេសអាល្លឺម៉ង់ខណៈវាមានទម្ងន់ជាង ១,៨ តោន ។ យ៉ាងណាមិញ  បើតាមការអោយដឹងពីអ្នកជំនាញខាងអាវុធជាតិផ្ទុះ   គូសបញ្ជាក់ដល់ទីភ្នាក់ងារសារព័ត៌មាន  Euronews  អោយដឹងថា  គ្រាប់បែកយក្សមិនទាន់ផ្ទុះមួយនេះ    អាចមានសមត្តភាពវាយប្រហារសំណង់អាគារទាំងឡាយអោយខ្ទេច ក្នុងរង្វង់រយៈចម្ងាយ ១៥០ ម៉ែត្រ។

width=447

គួររំឭកផងដែរថា  ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី ២  ចក្រភពអង់គ្លេស ក៏ដូចជាប្រទេសអាល្លឺម៉ង់      បានបើកយុទ្ធនាការបាញ់បោះប្រឈមដាក់គ្នា  ដោយនៅក្នុងនោះទីក្រុងក៏ដូចជាទីប្រជុំជន    គឺជាចំនុចសំខាន់ក្នុងការទម្លាប់គ្រាប់បែក ។  ការបំផ្ទុះ ក៏ដូចជាទម្លាក់គ្រាប់បែកនៅតាមបណ្តាក្រុងធំៗ គឺជាយុទ្ធសាស្រ្តមួយ ដើម្បីវាយបែកសត្រូវរបស់ខ្លួន៕

width=440

width=438

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ ៦ នាក់ស្លាប់នៅ ប៉ាតាយ៉ា ក្រោយសាឡាង ដឹកអ្នកទេសចរ ក្រឡាប់លិច- យ៉ាងហោច ៧ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយមានករណីផ្ទុះដ៏ខ្លាំងមួយ- បងប្អូនជនពិការ រាប់រយនាក់ ផ្អើលផ្ទុះការតវ៉ា នៅពីមុខ ក្រសួងការងារ- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព- ជនអន្តោប្រវេសន៍ ៥ នាក់ ស្លាប់ ខណៈស្រែកទឹកខ្លាំងពេក នៅវាលខ្សាច់ សាហារ៉ា

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ