សមាជិកា​សភា​អាមេរិក​​មួយរូប​នៃគណបក្ស​​ប្រជាធិបតេយ្យ​​​ លោកស្រី GAB-RIELLE GIFFORDS បានត្រូវ​របួសធ្ងន់​ធ្ងរ​ព្រោះ​ត្រូវ​គេបាញ់មួយគ្រាប់ចំក្បាល​កាលពីថ្ងៃ​ទី​៨ មករា ​ពេលលោកស្រី​ចូលរួមក្នុង​អង្គ​មីទ្ទីង​​មួយនៅក្រុង​ទុកសុន រដ្ឋ​អារីហ្សូណា ។ មនុស្ស​​​៦​នាក់​ទៀត​ដែល​មាន​វត្ត​មាន​នៅ​លើ​វេទិកា​បាន​ត្រូវ​ស្លាប់ ក្នុង​​នោះមាន​​​កុមារ​​អាយុ​​៩​ឆ្នាំ​​ម្នាក់ ហើយ​មនុស្ស​​១២នាក់​ទៀត​ត្រូវ​របួស ។​#លោកស្រី GABRIELLE GIFFORDS អាយុ​​៤០​​ឆ្នាំ ត្រូវ​គេបាញ់​​​​ចំក្បាល​​មួយ​គ្រាប់​​ ពេល​​លោកស្រី​​ចូលរួមក្នុង​កិច្ចប្រជុំ​សាធារណៈ​​មួយ​នៅជិតព្រំដែន​ម៉ិចស៊ិក ។ គ្រូពេទ្យ​ម្នាក់​​នៃ​មន្ទីរ​​ពេទ្យ​​ក្រុង​ទុក​សុននិយាយ​ថា លោកមាន​សុទិដ្ឋិនិយម​​ក្រោយ​​ការវះ​កាត់​ តែ​ដោយ​​លោក​អះអាង​​ថា ស្ថាន​ភាព​របស់​​សមាជិក​​សភា​រូប​នេះ​គឺ​ធ្ងន់ធ្ងរ​​បំផុត ។​#ទូរទស្សន៍​​​ជា​ច្រើន​អះអាង​ថា អ្នក​បាញ់​​ប្រហារ​ត្រូវ​ចាប់ខ្លួន​​បាន​ពេល​​រត់គេច ដោយអ្នក​​ចូលរួម​ក្នុងកិច្ចប្រជុំ​​នោះ​​ម្នាក់​​ ហើយ​ពេល​​នេះ​ឃាត​ក​​កំពុង​ត្រូវ​ឃុំខ្លួន ។ គេ​ជា​យុវជន​​អាយុ​​២២​ឆ្នាំ ម្នាក់ ។ ពេលបាញ់​ប្រហារ​គេ​ឈរ​នៅ​ចំងាយ​​ត្រឹម​​តែ​ជាង​១ម៉ែត្រប៉ុណ្ណោះ ពី​លោកស្រី GAB-RIELLE GIFFORDS ។ ឃាតក​បានបាញ់​​ប្រហារ​ដោយ​កាំភ្លើង​​ស្វ័យ​ប្រវត្តិ​​ត្រូវ​មនុស្ស​​១១​នាក់​ទៀត​​ ក្នុងនោះ​មានចៅក្រម​សហព័ន្ធ​ម្នាក់ ដែល​​ស្លាប់​នៅ​​មន្ទីរពេទ្យ ។ # ការបាញ់​ប្រហារ​នេះ​កើត​​មាន​​នៅ​មុខ​ហាង​លក់គ្រឿង​​ទេស​មួយនៃទីក្រុង​​ទុកសុន​​ក្បែរ​ព្រំ​ដែន​ម៉ិច​ស៊ិក ។ សាក្សី​​ម្នាក់និយាយ​​ប្រាប់​ទូរទស្សន៍​​ CNN ថា មានការបាញ់​​ប្រហារ​​​ដល់​ទៅ​​២០គ្រាប់​ឯ​ណោះ ។#ជា​ភរិយា​របស់​​អវកាស​យានិក​ម្នាក់​លោក MARK KELLY លោកស្រី GABRIELLE GIFFORDS បានជាប់ឆ្នោត​​ជា​ថ្មី​ក្នុង​ខែ​វិច្ឆិកា ជាប់អាណត្តិ​​ទី​៣​ជា​សមាជិកា​នៃ​រដ្ឋ​អារីហ្សូ#ណា ។ លោកស្រី​ជា​មនុស្ស​​​ម្នាក់ដែល​ចង់​ឱ្យ​​ពង្រឹង​​ការត្រួតពិនិត្យ​​​ព្រំដែន​ជាមួយ​​ម៉ិច​ស៊ិក ៕