
ប្រទេសថៃបានធ្វើការដុតរំលាយនូវថ្នាំញៀនប្រភេទ Methamphetamine ដែល
មានតំលៃជាង ៨០លានដុល្លាអាមេរិចដែលបានប្រមូលពី ១៣០,០០០ ចំការនៅ
ទូទាំងប្រទេស ដោយសារតែកំនើននៃអ្នកជក់ដែលជាយុវជន។ នាយករដ្ឋមន្រ្តី
យីង ឡាក់ បានធ្វើជាអធិបតីក្នុងពិធីដុតបំផ្លាញនៅគ្រឿងញៀនទាំងនោះផងដែរ
នៅក្នុងទីក្រុង អាយុធ្យា ជិតរាជធានី បាងកក ដែលក្នុងនោះមានថ្នាំញៀនសុរប
៨១២គីឡូក្រាម។
ក្រសួងសុខាភិបាលថៃបាននិយាយថា �មនុស្សជាង ៩៣,០០០នាក់បានសេពគ្រឿង
ញៀនទាំងនោះដែលគិតចាប់ពីខែតុលា ឆ្នាំ២០១០មក�។ ក្នុងចំណោមអ្នកទាំងនោះ
មាន១២,០០០នាក់គឺជាក្មេងដែលមានអាយុចន្លោះ១៧ឆ្នាំដែលបានកើនឡើងក្នុង
រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា