គេរាយការណ៍កាលពីថ្ងៃទី២០ មករា ថា ប៉ូលិសសហព័ន្ធអាមេរិក FBI បានធ្វើប្រតិបត្តិការថ្មីមួយប្រឆាំងពួកម៉ាហ្វីយ៉ានៅញូវយ៉កដោយ ចាប់ខ្លួនជនសង្ស័យជាង១០០នាក់ នាភាគឦសានសហរដ្ឋអាមេរិក ។
យោង តាម FBI ថា ការចាប់ខ្លួនមនុស្សភាគច្រើនគឺកាលពីព្រឹកថ្ងៃទី២០ មករា នៅភាគឦសានប្រទេស ជាពិសេសនៅរដ្ឋញូវយ៉ក និងញូវចឺស៊ី ។ មនុស្សម្នាក់ក៏ត្រូវចាប់ខ្លួនដែរនៅអ៊ីតាលី ។ សរុបជនសង្ស័យជាពួកម៉ាហ្វីយ៉ា១២៧នាក់ ត្រូវបានចាប់ខ្លួន ។
ប៉ូលិសប្រមាណ ជា៨០០នាក់ត្រូវបានប្រមូលសំរាប់ធ្វើប្រតិបត្តិការប្រឆាំង ម៉ាហ្វីយ៉ានេះដែលជាប្រតិបត្តិការដ៏សំខាន់បំផុតមួយនៃប្រវត្តិ របស់ FBI ។ គ្រួសារម៉ាហ្វីយ៉ាធំនៅញូវយ៉ក៥គ្រួសារជាគោលដៅនៃប្រតិបត្តិ ការនោះ។
យោងតាមរដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក ERIC HOLDER ថា បណ្តាសមាជិកជាន់ខ្ពស់របស់ក្រុមម៉ាហ្វីយ៉ា GAMBINO និង COLOMBO និងអតីតប្រមុខក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំងក្នុងតំបន់ញូវ អ៊ីនគ្លេន ស្ថិតក្នុងចំណោមមនុស្សដែលត្រូវចាប់ខ្លួន ។ លោក HOLDER ហៅប្រតិបត្តិការនេះថា ជាជំហានទៅមុខដ៏សំខាន់មួយក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មមាន ការរៀបចំ ៕
http://kohsantepheapdaily.com.kh/art...20-204927.html