កាលពីថ្ងៃទី ១៨ ម្សិលមិញនេះ រដ្ឋាភិបាលប្រទេសយ៉េមែនបានបើកការបាញ់ប្រហារទៅ
លើហ្វូងបាតុករដែលកំពុងតែធ្វើបាតុកម្មនៅទីក្រុង Sanna របស់ប្រទេសនេះ ទាមទារឲ្យ
លោក Ali Abdullah Saleh ចាកចេញពីអំណាច។

យោងតាមសាក្សី និង មន្ត្រីសុខាភិបាលបានឲ្យដឹងថា ការបាញ់ប្រហារដោយរដ្ឋាភិបាល
យ៉េមែននេះបានបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ២៦ នាក់ និង រងរបួស
ជាង ៧០០ នាក់។

បាតុកម្មបានកើតឡើយអស់រយៈពេលប្រមាណ ៧ ខែមកហើយនៅប្រទេសនេះ ហើយចំនួន
បាតុករបានកើតឡើងជាលំដាប់ ជាមួយនឹងគោលបំណងគាបសង្កត់លោក Ali Abdullah Saleh ឲ្យចាកចេញពីអំណាច។ លោក Ali Abdullah Saleh មិនទាន់វិលត្រលប់មកប្រទេស
យ៉េមែនវិញនៅឡើយទេ។ លោកបានចាកចេញពីប្រទេសដើម្បីសម្រាកព្យាបាលជម្ងឺនៅ
ប្រទេស Arabia Saudi ៕

(xinhua)

ដោយៈសំអាត