កាលពីថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា អ្នកវិទ្យាសាស្ត្រ របស់អង្គការណាសាបានឲ្យដឹងថា ផ្កាយ
រណប ​UARS ​ដែល​មាន​ទម្ងន់​៦​តោន​នេះ ​ដែលត្រូវ​បាន​បង្ហោះ​ក្នុង​ឆ្នាំ​២០០៥ នៅថ្ងៃទី២៣ ខែកញ្ញានាសប្តាហ៍ក្រោយនេះ វានឹងធ្លាក់មកលើភពផែនដី បែកបាក់ជាបំណែកៗ​ អង្គការ
NASA មិនដឹងថា​តើ​វា​នឹង​ធ្លាក់​ត្រូវ​ចំ​កន្លែង​ណា​ទេ​នៅ​លើ​ភពផែន​ដី​នេះ​។

អង្គការ​ NASA បានប៉ាន់ស្មាន​ថា ១​ក្នុង​៣.២០០ ដែល​បំណែក​របស់​ផ្កាយរណប​នេះ​អាច
​នឹង​ធ្លាក់​មក​ត្រូវ​ចំ​មនុស្ស។ បំណែក​ភាគច្រើន​នៃ​ផ្កាយរណប​នេះ​នឹង​ឆេះ​នៅ​ពេល​វា​ធ្លាក់​
មក​កាន់ផែនដី ប៉ុន្តែលោហៈធាតុ​ចំនួន​ជាង​កន្លង​តោន​ទៀត​នឹង​អាចធ្លាក​មកដល់​ផ្ទៃ​ផែនដី។
ទីភ្នាក់របស់អង្គការ NASA ក៏បានបានបញ្ជាក់ថា ផ្កាយរណប UARS នឹងធ្លាក់មកភពផែន
ដីវិញនៅថ្ងៃទី២២​ ២៣​ ឬ​២៤ ខែកញ្ញាសប្តាហ៍ក្រោយ។

ផ្កាយរណបUARS ​ត្រូវ​បាន​បង្ហោះ​កាលពី​ឆ្នាំ​១៩៩១​ដើម្បីសិក្សាអំពីបរិយាកាសផែនដី ហើយ
និង​អន្តរកម្មផែនដី នឹងព្រះអាទិត្យ បន្ទាប់ពីបំពេញបេសកកម្ម រយៈពេល១៤ឆ្នាំ ​ ផ្កាយរណប
៦តោននេះ ត្រូវបានបញ្ឈប់ការប្រើប្រាស់ក្នុងឆ្នាំ២០០៥។
ផ្កាយរណប​នេះ​កំពុង​ត្រូវបាន​តាមដាន​ដោយ​អង្គការ​NASA។ អង្គការNASA ក៏បានបានព្រមាន
​ជាសាធារណៈថា សូមកុំប៉ះពាល់វាឲ្យសោះ​ ប្រសិនបើអ្នកឃើញរបស់​ផ្សេងៗ​ដែល​ សង្ស័យ​
ថាជាបំណែកនៃផ្កាយរណប UARS ។ បន្ទាប់មកទាក់ទងមន្ត្រី ក្នុងតំបន់ដើម្បីជាជំនួយ។
វា​នឹង​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មនុស្ស​ណា​ម្នាក់​នឹង​ត្រូវ​បំណែក​ផ្កាយរណប​។​

ប្រភព៖ tinmoi, BBC
ដោយ៖ មិនា