យោងតាមគេហទំព័រ Xinhua net កាលពីថ្ងៃអាទិត្យនេះបានអោយដឹងថាចំនួនអ្នកស្លាប់
ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងសហរដ្ឋអាមេរិចកាលពីថ្ងៃសុក្រ បានកើនឡើង
ដល់៩នាក់ហើយដែលរួមបញ្ចូលទាំងអាកាសយាន្តនិកមួយរូបផងដែរគឺលោក Jimmy
ដែលមានវ័យ ៧៤ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងថ្ងៃ សុក្រ ទី១៦ ខែកញ្ញា
ឆ្នាំ២០១១ នៅក្នុងវេលាម៉ោង ៤:៣០ល្ងាច ម៉ោងក្នុងរដ្ឋ ណីវាដា (Nevada) សហរដ្ឋ

អាមេរិចនិងមានអ្នកចូលរួមទស្សនាចំនួន ៧៥.០០០នាក់។ ការធ្លាក់នេះត្រូវបានអ្នករៀបចំកម្មវិធីនិយាយថា ជាកំហុសផ្នែកម៉ាស៊ីនរបស់យន្តហោះ។
លោក Maureen Higgin ជាអ្នកបើកបរយន្តហោះដែលមានបទពិសោធន៍ ១៦ ឆ្នាំបាននិយាយ
ថា លោក Jimmy បានបាត់បង់ម្ចាស់ការលើការបើកបរនៅក្នុងជុំទី៣ ។
លោកស្រី Higgin បាននិយាយថា �គាត់បានអង្គុយនៅចំងាយ ២៧.៥០ម៉ែត្រ ពីកន្លែងដែល
យន្តហោះធ្លាក់និងបានឃើញបុរសម្នាក់នៅពីមុខគាត់ហូរឈាមក្បាលយ៉ាងខ្លាំងដោយ
សារតែគាត់បានត្រូវនិងកំទេចយន្តហោះ។� គាត់បានបន្តថា � គាត់បានឃើញបំណែកនៃ
ខ្លួនដូចជាដៃនិងជើងប្រលាក់សុទ្ធតែឈាមដែលស្ទើរតែមិនគួរឲ្យជឿ�។ អ្នកស្លាប់ចំនួនពីរនាក់ទៀតគឺមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈពេលដែលអ្នករបួសចំនួន៥៦នាក់ត្រូវបានបញ្ជូនទៅធ្វើការព្យាបាលនៅក្នុងមន្ទីរពេទ្យ។ Stephanie Kruse អ្នកនាំពាក្យឲ្យមន្រី្តសង្គ្រោះបន្ទាន់ផ្នែកសេវាសុខាភិបាលបាននិយាយថា ជនរងគ្រោះ ១៥ នាក់ក្នុងចំនោម ៥៦ នាក់ត្រូវបានប៉ាន់ស្មានថាអាចនិងស្លាប់ ហើយ ១៣ នាក់ទៀតរងរបួសធ្ងន់ និង ២៨នាក់រងរបួសស្រាល។

Tim Linville អាយុ ៤៨ ឆ្នាំបាននិយាយថា � គាត់បានឃើញយន្តហោះហាក់ដូចជាមានភាព
មិនប្រក្រតី នៅពេលដែលវាហោះមកដល់ទីតាំងដែលគាត់កំពុងឈរជាមួយនិងកូនស្រី ២
នាក់របស់គាត់។ គាត់បានបន្តថា�ខ្ញុំបានប្រាប់កូនៗរបស់ខ្ញុំអោយរត់ ប៉ុន្តែយើងរត់មិនទាន់យន្តហោះក៏បានធ្លាក់ចុះមក�៕
ប្រភព៖ Xinhua Net
ដោយ វឌ្ឍនា