ការប្រណាំងយន្តហោះនៅក្នុងសហរដ្ឋអាមេរិច ដែលមានយន្តហោះមួយគ្រឿងបើកបរដោយ
លោកJimmy Leeward ដែលមានវ័យ ៧៤ឆ្នាំបានធ្លាក់ដែលបណ្តាលអោយមនុស្ស៣នាក់បាន
ស្លាប់និង ៥០នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងថ្ងៃ សុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១១ នៅក្នុងវេលាម៉ោង
៤៖៣០ល្ងាចម៉ោងក្នុងរដ្ឋ ណីវាដា (Nevada) សហរដ្ឋអាមេរិចនិងមានអ្នកចូលរួមទស្សនាចំនួន ៧៥.០០០នាក់។ ការធ្លាក់នេះត្រូវបានអ្នករៀបចំកម្មវិធីនិយាយថាជាកំហុសផ្នែកម៉ាស៊ីនរបស់
យន្តហោះ។ លោក Maureen Higgin ជាអ្នកបើកបរយន្តហោះរយះពេល ១៦ឆ្នាំមកហើយបាន
និយាយថា លោក Jimmy នៅក្នុងជុំទី៣ ដែលធ្វើអោយលោកបាត់បង់ម្ចាស់ការលើការបើកបរ។

លោកស្រី Higgin បាននិយាយថា �គាត់បានអង្គុយចំងាយ ២៧.៥០ម៉ែត្រ ពីកន្លែងដែល
យន្តហោះធ្លាក់និងបានឃើញបុរសម្នាក់នៅពីមុខគាត់ហូរឈាមក្បាលយ៉ាងខ្លាំងដោយ
សារតែគាត់បានត្រូវនិងកំទេចយន្តហោះ។� គាត់បានបន្តថា � គាត់បានឃើញបំណែកនៃ
ខ្លួនដូចជាដៃនិងជើងប្រលាក់និងឈាមដែលអ្នកមិនអាចនិងជឿ�។ ប៉ុន្តែខ្ញុំមិនបានលេង
សើចទេវាគឺជាការពិតដែលមិនគួរអោយជឿ។ អ្នកស្លាប់ចំនួនពីរនាក់ទៀតគឺមិនទាន់បាន
ស្គាល់អត្តសញ្ញាណនៅឡើយទេនៅពេលដែលអ្នករបួសចំនួន៥៦នាក់ត្រូវបានបញ្ជូនទៅធ្វើ
ការព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន៣ដែលនៅក្បែរកន្លែងកើតហេតុ។ Stephanie Kruse អ្នក
នាំពាក្យអោយមន្រី្តសង្គ្រោះបន្ទាន់ផ្នែកសេវាសុខាភិបាលបាននិយាយថាជនរងគ្រោះ១៥ក្នុង
ចំនោម៥៦នាក់ត្រូវបានប៉ាន់ស្មានអាចនិងស្លាប់ ហើយ ១៣នាក់ទៀតរងរបួសធ្ងន់ និង ២៨
នាក់រងរបួសស្រាល។
លោក Jimmy Leeward កាន់យន្តហោះម៉ូដែល P-51 ដែលគាត់ចូលចិត្ត
លោក Jimmy Leeward នៅក្នុងខែកញ្ញ ឆ្នាំ២០១០
Tim Linville អាយុ ៤៨ឆ្នាំបាននិយាយថា � គាត់បានឃើញយន្តហោះហាក់ដូចជាមានភាព
មិនប្រក្រតី នៅពេលដែលវាហោះមកដល់ទីតាំងដែលគាត់កំពុងឈរជាមួយនិងកូនស្រី ២
នាក់របស់គាត់។ គាត់បានបន្តថា�ខ្ញុំបានប្រាប់កូនៗរបស់ខ្ញុំអោយរត់ប៉ុន្តែយើងមិនអាចធ្វើ
បានរហូតដល់យន្តហោះបានធ្លាក់�៕
បំណែកនៃយន្តហោះ
ប្រភព៖ Daily Mail
ដោយ វឌ្ឍនា