ព័ត៌មានអន្តរជាតិ ៖    យោងតាមរបាយការណ៍  ដែលបានផ្តល់ដោយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក BFMTV ក៏ដូចជា ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសអោយដឹងថា កាលពីថ្ងៃទី ២៧ កញ្ញា ម្សិលមិញនេះ នៅឯកណ្តាលក្រុងប៉ារីស ប្រទេសបារាំងមានករណីបំផ្ទុះគ្រាប់បែកមួយបានកើតឡើង ដោយនៅក្នុងនោះ បានបណ្តាលអោយមនុស្ស ៣នាក់ស្លាប់បាត់បង់ជីវិត ខណៈជាច្រើននាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់និងស្រាល។

width=439

លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានដដែលបន្ថែមថា ករណីបំផ្ទុះគ្រាប់បែកខាងលើនេះត្រូវបានជនដៃដល់ធ្វើការបំផ្ទុះឡើងនៅយានដ្ឋានមួយកន្លែង   ។  គួរបញ្ជាក់ផងដែរថា​  ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ចុះជួយសង្គ្រោះជាបន្ទាន់ ពីសំណាក់មន្រ្តីមានសមត្តកិច្ច ដោយនៅក្នុងនោះរួមមានដូចជា   ៖ មន្រ្តីប៉ូលីស  ភ្នាក់ងារសង្គ្រោះបន្ទាន់ពន្លត់អគ្គីភ័យ  ក៏ដូចជាក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ជាដើម។ យ៉ាងណាមិញ មិនទាន់មានរបាយការណ៍ច្បាស់ការណ៍ណាមួយបញ្ជាក់អោយដឹងពីមូលហេតុ    ដែលនាំអោយមានការបំផ្ទុះឡើង   លើកនេះនោះទេ ស្របពេលដែលករណីមួយនេះ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីប៉ូលីសនៅឡើយ៕

width=433

width=434

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ដេកគុកមួយជីវិត ក្រោយសម្លាប់ ក្មេងតូចដល់ទៅ ៣ នាក់ ដោយគ្រោះអគ្គីភ័យ

- កូនស្រីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពីបទជួលបុរសអនឡាញមា្នក់ សម្លាប់ឪពុក របស់ខ្លួន

- ២៨ នាក់ស្លាប់ រាប់រយនាក់ផ្សេងទៀត ដេកពេទ្យ ក្រោយឱម៉ាល់យក្ស បើកការវាយប្រហារ

- អ្នកវិទ្យាសាស្រ្ត មានភាពភ្ញាក់ផ្អើល ខណៈរកឃើញ សំណាកគំរូផូស៊ីល ត្រីពីបុរាណ មានមុខស្រដៀងទៅនឹង មនុស្ស

- ភ្ញាក់ផ្អើលខ្លាំង ខណៈពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួន នៅឡើយ

- វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ ខាងជើង ប្រទេស

ដោយ ៖ ពិសិដ្ឋប្រភព ៖ xinhuanet