កាលពីថ្ងៃទី១៦ខែកញ្ញា អគ្គនាយកក្រសួងស៊ើបការណ៍សម្ងាត់អាមេរិក បាន
បង្ហើបឱ្យដឹងថា ប្រព័ន្ធផ្កាយរណប់របស់ទីភ្នាក់ងារសម្ងាត់នេះកំពុងតម្រង់
ទិសដៅទៅលើពួកបង្កៃគ្រាប់បែកដែលស្ថិតក្នុងក្រុមភេរវកម្ម al-Qaeda និង
ក្រុមវិស្វករ នុយគ្លីអែរ របស់កូរ៉េខាងជើង។

ផ្កាយរណប់ដែលអាចកំណត់ដឹងបាននូវទីតាំងពិតប្រាកដនៃគ្រាប់បែបតាមដងផ្លូវ ភេរវករ
នៅក្នុងផ្ទះជាដើម។ រូប៖ Dark Government ។
នៅក្នុងសន្និសិតកាសែត មួយដ៏កម្រ លោក NRO Bruce Carlson អគ្គនាយក ក្រសួងស៊ើប
ការណ៍សម្ងាត់ជាតិ (NRO) បានថ្លែងថា៖ បានបង្ហោះផ្កាយរណប់ចំនួន៦ក្នុងអំឡុងពេល៧ខែ
(ធ្វើសកម្មភាពល្អបំផុតក្នុងរយៈពេល២៥ឆ្នាំកន្លង)។
ទិន្នន័យដែលប្រព័ន្ធផ្ដាយរណប់ទាំងនោះប្រមូលបានគឺជាកត្តាសំខាន់ក្នុងការធ្វើគម្រោង
សម្រាប់បញ្ជូនក្រុម កំម៉ង់ដូ SEAL របស់អាមេរិក ទៅកាន់ Pakistan ដើម្បីកំទេច Osama bin
Laden ក៏ដូចជានាំ NATO និង ក្រុមបះបោ Libya ទៅកាន់ភាពជោគជ័យ នេះបើតាមសំដី
របស់លោក Carlson។
NRO ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ១៩៦១ ដើម្បីស៊ើបការណ៍លើ សូវៀត
ចិន និងសត្រូវដទៃទៀតរបស់អាមេរិក។
បច្ចុប្បន្ន NRO កំពុងប្រើប្រាស់ប្រព័ន្ធផ្កាយរណប់ស៊ើបការណ៍សម្ងាត់ដើម្បីស្វែងរកគ្រាប់
បែបដែលត្រូវបានបង្កប់នៅតាមដងផ្លូវនៃប្រទេស Afghanistan ព្រមទាំងជួយទប់ទល់នឹង
អាវុធផ្សេងៗរបស់សត្រូវនៅក្នុងសង្គ្រាមថ្មីបំផុតដែលអាមេរិក ចូលរួម។ភ្នាក់ងារសម្ងាត់នេះ
កំពុងតាមដាន ចិននិង រូស្ស៊ីផងដែរ។
លោក Carlson មេបញ្ជាការទ័ពអាកាស បានទទួលស្គាល់នូវកំហុសឆ្គង របស់ NRO ដែល
នាំឱ្យមានការខាតបង់ទឹកប្រាក់អស់ជាច្រើន។ទីភ្នាក់ងារនេះបានចាយលុយអស់រាប់ពាន់
លានដុល្លារក្នុងការអភិវឍ្ឍកម្មវិធីផ្កាយរណប់ដែលមានឈ្មោះថា ស្ថាបត្យកម្មរូបភាពអនាគត
(FIA)។
FIA ត្រូវបានគេចាប់អនុវត្តតាំងពីលោក Carlson ចូលមកកាន់កាប់តំណែងអគ្គនាយក NRO។
ទោះជាយ៉ាងណាក៏ដោយ ការបរាជ័យពីមុនបានធ្វើឱ្យគាត់មានការតឹងតែងចំពោះក្រុមអ្នក
ម៉ៅការផ្នែកការពារជាតិ។
នៅក្នុងការគ្រប់គ្រងរបស់ លោក Carlson ក្រុមអ្នកម៉ៅការត្រូវបានគំរាមលុបកិច្ចសន្យាប្រសឹន
បានបង្ហាញពីសញ្ញាយឺតយ៉ាវ។មន្ត្រីស៊ើបការណ៍សម្ងាត់ម្នាក់បានថ្លែងថា ៖នៅពេលលោក
Carlson បានចេញសេចក្ដីប្រកាស ជាលើកដំបូង ក្រុមអ្នកម៉ៅការផ្នែកការពារជាតិមានការ
ភា្ញក់ផ្អើលយ៉ាងខ្លាំង។លោក Carlson បានថ្លែងថា ប៉ុន្មានឆ្នាំមុន គម្រោងជាង៣០% របស់
NRO ត្រូវបានអនុវឍ្ឍដោយមិនបានយកចិត្តទុកដាក់និងពុំមានប្រសិទ្ធិភាព។ប៉ុន្ដែនៅពេល
នេះ អ្វីៗទាំងអស់ត្រូវតែអនុវត្តតាមកិច្ចសន្យានិងត្រូវបានតម្លៃ ។ អគ្គនាយក NRO មាន
ប្រសាសន៍ថា ប្រសឹនសភាអាមេរិក កាត់បន្ថយ ថវិកាជាតិប្រចាំឆ្នាំសម្រាប់ទីភ្នាក់ងារនេះ
លោកនឹងធ្វើយុទ្ធសាស្រ្តនិងបេសកកម្មមួយចំនួនដើម្បីជំនួយនិងរក្សាកម្លាំងកម្មករទាំង
អស់។
លោកក៏បានការពាររបកគំហើញនិងការស្រាវជ្រាវផ្នែកនយោបាយនិងបច្ចេកវិទ្យាដែលទាក់
ទឹននឹងផ្កាយរណប់ជំនាន់ថ្មី ឧបករណ៍ទំនើបដែលត្រូវបានបំពាក់នៅលើផ្កាយរណប់។អគ្គ
នាយក NRO សង្កត់ធ្ងន់ថា៖យើងមានផ្កាយរណប់ជាច្រើនដែលមានអាយុកាលជាងទសវត្ស
ហើយពួកវាអាចបំពេញបេសកកម្មបាន៣ឬ៤ឆ្នាំទៀតតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ទៀតថា៖ Carlson ប្រព័ន្ធផ្កាយរណប់ស៊ើបការណ៍សម្ងាត់បច្ចុប្បន្នត្រូវ
តែមានលក្ខណៈទាន់សម័យបំផុត ដែលពួកវាអាច ប្រមួលបានទិន្នន័យពីការនិយាយគ្នាតាម
ទូរស័ព្ទឬសញ្ញារលកវិទ្យុដែលប្រើបច្ចេកវិទ្យា PTT ក្រៅតំបន់សង្គ្រាម។ លោក Carlson បន្ដ
ថា៖ បច្ចេកវិទ្យាស្រដៀងនេះត្រូវបានប្រើប្រាស់ដើម្បីស្វែងរករលកវិទ្យុដែលក្រុម តាលីបង់
ប្រើប្រាស់ ដើម្បីបង្ហាញពីទីតាំងរបស់ពួកវាដែលត្រូវបានគិតដោយម៉ែត្រ។ បើតាមលោក
Carlson ក្រុម NRO បានអនុវត្តកម្មវិធី ចំនុចក្រហម ដែលបាននិយាយខាងលើ ក្នុងអំឡុង
ពេល៦ខែ បានបង្ហាញថា តួលេខនៃការស្វែងរកគ្រាប់បែបបានទទួលជោគជ័យរហូតដល់
៨០%។
តួនាទីរបស់ NRO គឺនៅតែជាការស្វែងរកគ្រោះថា្នក់ក្នុងរយៈពេលវែង ឧទាហរណ៍ដូចជាការ
ស្វែងយល់ពីកម្មវិធី នុយគ្លីអែររបស់កូរ៉េខាងជើងដែលកំពុងដំណើរការដល់ចំនុចណា។លោក
ថ្លែងថា ប្រទេសកូរ៉េខាងជើងមានភាពឆ្លាតវៃ ពួកគេបានព្យាយាមយ៉ាងខ្លាំងក្នុងការបង្វែង
ដានយើងខ្ញុំ។
គួររំលិកថា រូស្ស៊ី និង ចិន គឺជាគូប្រជែងសំខាន់របស់អាមេរិក ក្នុងអាវកាស។ពួកគេបានបង្ហោះ
ផ្កាយរណប់ជាច្រើន ដែលអាចនាំទៅរកការមិនចុះសម្រុងគ្នា។លោក លោក Carlson ថ្លែងថា
៖ ចំណាប់អារម្មណ៍របស់យើងនៅពេលនេះគឺការស្វែងយល់ឱ្យដឹងច្បាស់ពីបំណងនិងគោល
ដៅប្រាកដរបស់ពួកគេ។
ដោយៈសូរីយ៉ា
តាមៈ AP, NRO