គំរូស្មាតហ្វូនតំលៃថោករបស់ Nokia មានរយះពេល បើកលេងអ៊ីនធឺណេតយូរជាង iPhone 4S ក្នុងពេលដែល រយះពេលនៃការសន្ទនាជាប់ៗគ្នា ជិតស្មើនឹង HTC One។

តាម GSM Arena, បើសិនជាប្រៀបជាមួយតំលៃ Lumia 520 គឺជាស្មាតហ្វូនមានរូបសណ្ឋានល្អ។ស្មាតហ្វូនប្រើប្រាស់អេក្រង់ទំហំ 4 inch កំរិតពន្លឺ 800 x 480 pixel, CPU Dual Core Snapdragon S4 Plus MSM8227 ល្បឿន 1 GHz ជាមួយ chip ក្រាហ្វិក Adreno 305, RAM 512 MB និងមេម៉ូរីក្នុង 8 GB។ ថ្មរបស់វាមានបរិមាណ 1.430 mAh។

/

នៅក្នុងការ Test ពីរយះពេលនៃការសន្ទនា Lumia 520 ទទួលបានលទ្ធផល 13 ម៉ោងនិង 33 នាទី។ចំនួនរយះពេលនេះ ខ្ពស់ជាងច្រើនជាមួយចំនួនដែល Nokia ផ្តល់មកគឺតែ 9 ម៉ោងនិង 40 នាទី និងតិចជាងបន្តិច បៀប្រៀបជាមួយ HTC One (13 ម៉ោងនិង 38 នាទី)។

/

ក្នុងនោះ រយះពេលនៃការបើកលេងអ៊ីនធឺណេតវិញ Lumia 520 ទទួលបានលទ្ធផល 7 ម៉ោងនិង 15នាទី ច្រើនជាង iPhone 4S (6 ម៉ោងនិង 56 នាទី) និងតិចជាង Lumia 720  20 នាទី។ ជាក់ស្តែង បើសិនជាប្រៀបជាមួយ HTC One ជាមួយលទ្ធផល 9 ម៉ោងនិង 58 នាទី រយះពេលលេងអ៊ីនធឺណេតរបស់ Lumia 520 នៅតិចជាងឆ្ងាយ។

/

គួរបញ្ជាក់ផងដែរថា Smartphone Nokia Lumia 520 គឺជាស្មាតហ្វូនប្រើ Window Phone 8 ដែលមានរូបសណ្ឋាន (Hardware) ល្អ និងមានតំលៃថោកជាងគេ។ បច្ចុប្បន្ន នៅលើទីផ្សារប្រទេសកម្ពុជា នៅមិនទាន់ឃើញមានដាក់លក់ឡើយ ប៉ុន្តែខាងតំណាងរបស់ Nokia នៅកម្ពុជា បានឲ្យដឹងថា នឹងនាំចូលមកចែកចាយនៅកម្ពុជា នៅក្រោយចួលឆ្នាំខ្មែរហើយនេះ។ សំរាប់ប្រទេសវៀតណាម បច្ចុប្បន្ន Lumia 520 កំពុងដាក់លក់ក្នុងតំលៃ 3.840.000 ដុង (ប្រហែល 181 USD) ហើយកំពុងតែត្រូវបានលក់ដាច់ខ្លាំង រហូតដល់ពេលនេះ មិនមានទូរស័ព្ទលក់ឲ្យអតិថិជនថែមទៀតផង, នេះបើតាមហាងលក់ទូរស័ព្ទដៃ Mainguyen ដែលជាហាងលក់ទូរស័ព្ទដ៏ធំមួយ នៅប្រទេសវៀតណាម៕

/

/

ដោយ៖ សិលាប្រភព៖ VE & Mainguyen